កំនាព្យ “ហ្វ៊េសប៊ុគ” បទ ពាក្យប្រាំពីរ

​១ ហ្វ៊េសប៊ុគសំលាញ់ស្មើជីវិត ​ ​ មិនដែលនឹកគិតចោលអ្នកឡើយ
នៅក្នុងទ្រូងពិតជាបានស្បើយ ព្រោះអ្នកនេះហើយជួយកំដរ។

២ ហ្វ៊េសប៊ុគរក្សាចំណងមិត្ត ទោះនៅឆ្ងាយជិតតែងបន្ត
ចំណងមិត្តភាពកាន់តែល្អ រីកស្រស់បវរល្អក្រៃលែង។

៣ ហ៊្វេសប៊ុគបានជួយបង្កើនមិត្ត ពិភពលោកពិតជាធំធេង
តែអាចស្គាល់គ្នាគ្រប់កន្លែង មិនថាចាស់ក្មេងខ្មៅរឺស។

៤ ហ៊្វេសប៊ុគជួយឲ្យបានរីករាយ ពេលបាននិយាយឆ្លើយបន្ត
បន្ទោសបង្អាប់សើចបញ្ជោរ ដើម្បីកំដរភាពស្មុគស្មាញ។

៥ ហ្វ៊េសប៊ុគកន្លែងចែករំលែក ពត៌មានគ្រប់ផ្នែកគ្រប់បណ្ដាញ
នៅគ្រប់ហេតុការណ៍ដែលល្បីល្បាញ ចែករាល់បណ្ដាញដល់គ្រប់គ្នា។

៦ ហ្វ៊េសប៊ុគក៏មានគុណវិបត្តិ ធ្វើឲ្យយើងបាត់បង់វេលា
ខាតទាំងប្រាក់កាសឥតគណនា ដែលយើងគ្រប់គ្នាមិនគិតទុក។

៧ ខ្ញុំសុំបញ្ចប់ការបរិយាយ សូមមិត្តគ្រប់កាយបានក្ដីសុខ
សប្បាយរីករាយនឹងហ្វ៊េសប៊ុគ រួចផុតអស់ទុក្ខអស់កង្វល់៕

គ្រីយ៉ា

6 thoughts on “កំនាព្យ “ហ្វ៊េសប៊ុគ” បទ ពាក្យប្រាំពីរ

បញ្ចេញមតិ