“បណ្ដាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍ (Youth Network for Community Development)” ត្រូវបានបង្កើតឡើងដោយក្រុមយុវជន ដែលមានឆន្ទៈមុះមុតដើម្បីបណ្ដុះធនធានយុវជនដែលប្រកបដោយសក្ដានុពល ក្នុងការចូលរួមកែប្រែមុខមាត់សហគមន៍ឲ្យបានប្រសើរឡើង និងរស់នៅរួមគ្នាប្រកបដោយសុខដមរម្យនា។ ពួកយើងធ្វើការរួមគ្នា ដោយគោរពឆ្ទៈគ្នា ឲ្យតំលៃគ្នាទៅវិញទៅមក និងរួមគ្នាស្វែងរកផលប្រយោជន៍ជូនដល់សង្គមជាតិ ដោយប្រកាន់ភ្ជាប់នូវបាវចនា៖
តម្លាភាព សមភាព ប្រសិទ្ធិភាព ឯករាជ្យភាព!
Transparency Equality Efficiency Independence!
បង្កើនគុណភាពនៃធនធានមនុស្ស ជាពិសេសយុវជន ក្នុងការបំពេញការងារប្រកបដោយទំនួលខុសត្រូវ ដើម្បីចូលរួមកសាងសង្គមមួយដែលរុងរឿង ស្អាតស្អំ ឯករាជ្យ និងសុខដមរម្យនា។
Improve the quality of human resources, particularly youth to work with accountability to build a prosperous society, clean, independence, and harmony.
បេសកកម្ម (Mission) ៖
– ផ្សព្វផ្សាយ អប់រំ ពង្រឹងសមត្ថភាព ជំនាញ រួមទាំង Soft Skill និង Critical thinking របស់យុវជន ស្របទៅតាមសម័យកាលសាកលភាវូនីយកម្ម និង ការរីកចំរើននៃបច្ចេកវិទ្យា។
– ផ្លាស់ប្ដូរផ្នត់គំនិត (Mind-set) របស់យុវជន ក៏ដូចជាប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យផ្ដល់តំលៃទៅលើការអប់រំទាំងផ្នែកសង្គម និងវិទ្យាស្រ្ត។
– ស្វែងយល់ វិភាគបញ្ហាដែលមាននៅតាមមូលដ្ឋាន និងផ្ដល់ដំណោះស្រាយឲ្យបានសមរម្យ និងស្របតាមពេលវេលា។
– ផ្លាស់ប្ដូរស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ឲ្យឈានទៅរកភាពល្អប្រសើរ ដែលជាមូលដ្ឋានបង្កើតបានសង្គមមួយដែលរីកចំរើនរុងរឿង។
Visit this link to know more about YNCD: https://www.facebook.com/yncd.cambodia