Barcamp Phnom Penh 2012

តាមការសង្កេតរបស់ខ្ញុំ​មួយ​រយៈមក ខ្ញុំគិត​ថា​ព្រឹត្តិការណ៍ Barcamp ពិតជាមាន​សារៈប្រយោជន៍ដល់​មហាជនទូទៅ
ជាពិសេសចំពោះ​យុវវ័យ ដើម្បីចូលរួម​ទទួល​យក​​នូវគំនិតថ្មីៗ ចែករំលែក​បទពិសោធន៍ and stay up to date with new technology.

ឆ្នាំនេះ​ខ្ញុំគិត​ថា​នឹង​ចូលរួម​នឹង​គេ​ដែរ ដើម្បីជួបជុំ​មិត្តភក្ដិ បង្កើតបណ្ដាញមិត្តភក្ដិថ្មី ទួលបាន​​នូវបទពិសោធន៍​ចំណេះដឹង​ថ្មីៗ ហើយ​​ក៏ចង់​ចែក​រំលែក​​នូវគំនិត​ខ្លះៗ​ផង​ដែរ។
សូមមេត្តា​ទៅទស្សនា​គេហទំព័រ​របស់​ក្រុម Barcamp ដើម្បីទទួល​បាន​ពត៌មាន​លំអិត។

ចុះឈ្មោះឥឡូវនេះ និង​បបួល​មិត្តភក្ដិ​ទៅចូលរួម​ដើម្បីទទួលនូវ​ភាពរីករាយ និង​បង្កើន​ចំណេះដឹង​ទាំង​អស់គ្នា​ជុំវិញ​ពិភព​បច្ចេកវិទ្យា។

ទំព័រ​សំរាប់​អ្នក​ចង់​ក្លាយ​ជា​ Webmaster

បច្ចុប្បន្ន​បច្ចេកវិទ្យា​​អ៊ីនធឺណែតកំពុង​តែ​រីក​សុះសាយ និង​ត្រូវ​បាន​​ប្រើ​ប្រាស់​​នៅគ្រប់តំបន់​​ទូទាំង​ពិភព​លោក​។ ចំណែក​​អ្នក​អភិវឌ្ឍ​គេហទំព័រ (Web developer) ក៏​មាន​​ច្រើន ទាំង​​អ្នក​ជំនាញ និង អ្នក​ដែល​ចាប់​​ផ្ដើម​ប្រលូក​​ក្នុង​ពិភព​​អភិវឌ្ឍគេហទំព័រ។ គោល​ការ​ទូទៅ​ក្នុង​ការ​​អភិវឌ្ឍ​គេហទំព័រ​ រឺ​ Design web គឺ​ User friendly ( ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ប្រើ​ប្រាស់) ។ ដើម្បី​ធ្វើ​ឲ្យ​ការ​រចនា​គេហទំព័រ​ របស់​យើង​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ អ្នក​អភិវឌ្ឍ​ត្រូវ​តែ​មាន​ជំនាញច្បាស់​លាស់, tips  and stay up to date with new technology ។ ខាង​ក្រោម​ជា​គេ​ហទំព័រ​ដែល​​បង្រៀន​បង្រៀន​​ពី​ការ​អភិវឌ្ឍន៍គេហទំព័រ​ជាមួយ​ PHP, ​Flash និង Script មួយចំនួន​ដែល​សំខាន់​ៗ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​គេហទំព័រ​​។ អ្នក​ដែល​មាន​បំណង​ចង់​ក្លាយជាអ្នក​ជំនាញ​ Webmaster ​អាច​ចូល​ទៅ​ស្វែង​យល់​ពី​គេ​ហទំព័រ​នេះ​។  គេហទំព័រនេះ​ផ្ដល់​នូវការពន្យល់ ជាមួយ​វីដេអូ ព្រម​ទាំងដាក់​ ​Script​ អាច​ទាញ​យក​បានទៀត​ផង​។ សូម​ចុច​លើ​រូប​ភាព​ខាង​ក្រោម​ ដើម្បី​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ការ​អភិវឌ្ឍន៍គេហទំព័រ​ដ៏​ល្អ និង ប្រកប​ដោយ​ភាព​ទាក់​ទាញ៖ 🙂

 

 

គេហទំព័រដែល​គួរទៅទស្សនា

ខ្ញុំសុំចែករំលែកនូវបណ្ដាញខ្លះដែលគិតថាមានសារៈប្រយោជន៍ដល់អ្នកទាំងអស់គ្នា ដែលចង់តាមដាមសេដ្ឋកិច្ចកម្ពុជា អានពត៌មានទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ , ទាញយកកម្មវិធីកុំព្យូទ័រ  ទូរស័ព្ទ, ហ្គេម , ភាពយន្ត, និង សៀវភៅអេឡិចត្រូនិច (E-book) ។ល៕ គ្រាន់តែចុចលើរូបភាពដែលមាននៅខាងក្រោម នោះបណ្ដាញនឹងបើកនៅថេបថ្មី ៖

ស្រារជ្រាវខាងផ្នែកសេដ្ឋកិច្ច

ពត៌មានបច្ចេកវិទ្យាថ្មីៗ និង ទាញយក Free Software

ទាញយកសូហ្វហ្វ៊ែរ  ហ្គេម  ភាពយន្ត  និង សៀវភៅអេឡិចត្រូនិច

ទាញយកសៀវភៅអេឡិចត្រូនិចគ្រប់ជំនាញ

ទាញយកសូហ្វហ្វ៊ែរ  ហ្គេម  ភាពយន្ដ