ការវិភាគ SWOT សំរាប់​ប្រទេស​កម្ពុជា​

គេ​ឃើញមាន​​វិធី​​ជា​ច្រើន​ក្នុង​ការ​វាយ​តំលៃ​ប្រទេស​មួយ​។ វិធី​ដ៏​មាន​ប្រជាប្រិយ​មួយ គឺ​ការ​​វិភាគ SWOT (Strength Weakness Opportunity Treat)  ជា​ការ​រាយ​បញ្ជីចំនុច​ខ្លាំង​ ចំនុច​ខ្សោយ​ កាលានុវត្តភាព និង ការគម្រាម ​ដែល​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ និង សង្គម។ ខាង​ក្រោម​នេះ​ជា​លទ្ធផល​នៃ​វិភាគ​ SWOT សំរាប់​ប្រទេស​កម្ពុជា​៖

ចំណុច​ខ្លាំង៖

–          ប្រទេស​ជិត​ខាង​ដែល​ធ្វើ​សកលភាវូនីយ​កម្ម​។

–          សង្គម​ប្រជាធិបតេយ្យ​កំពុង​តែ​ងើប​ឡើង។ វិស័យ​​ក្រៅ​រដ្ឋាភិបាល​ដ៏​សម្បូរ​បែប​ដែល​ផ្ដល់​សេវាកម្ម​ចាំបាច់​។ វិមជ្ឈការ​ និង ការ​ចូលរួម​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​កម្រិត​ ឃុំ-​សង្កាត់​ ហើយ សារពត៌មាន​ដ៏សកម្ម​បាន​បង្កើន​ឳកាស​សំរាប់​ការ​ពិភ្សា​ និង ការ​បញ្ចេញ​មតិ​។

–          ការទទួល​យក​ និង ការ​ទទួល​ស្គាល់​អន្តរជាតិ​។

–          អត្តសញ្ញាណជាតិ​មាំ​មួន។

–          ស្ថិរភាព​ម៉ា​ក្រូ​សេដ្ឋកិច្ច បាន​ជួយ​បង្កើន​ស្ថេរភាព។

ចំណុចខ្សោយ៖

–          ស្ថាប័នរដ្ឋ​ចំណាយ​ច្រើន និង មាន​បុគ្គលិក​ច្រើន​ពេក ដែល​រួម​ចំណែក​ដល់​ចំណាយ​ខ្ពស់​ និង​មាន​លក្ខណៈ​អន់​ខ្សោយ​ក្នុង​ការគ្រប់​គ្រង​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​សកល។​

–          ភាព​ក្រី​ក្រ​ត្រូវ​បាន​កាត់​បន្ថយ​ ប៉ុន្តែ​កម្រិត​ភាព​ក្រី​ក្រ​នៅ​​តែ​មាន​កំ​រិត​ខ្ពស់ ហើយ​តំបន់​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាពក្រីក្រ​វិញ។​

–          ថាមពល​មាន​តម្លៃខ្ពស់ និង មិន​មាន​នៅ​តាមទី​ជនបទឡើយ​។

–          កម្មសិទ្ធិ​ដីធ្លី​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាពភាព​ប្រមូល​ផ្ដុំ​យ៉ាង​មាន​គ្រោះថ្នាក់ និង​យ៉ាង​ច្រើន​។

–          សេដ្ឋកិច្ច​ចំណាយ​ខ្ពស់ និង​មិន​ប្រកួត​ប្រជែង​។

កាលានុវត្តភាព៖

–          ចំណូល​ប្រេង​កាត​នាពេល​អនាគត​ទំនង​ជា​មាន​ទំហំ​ធំ ហើយ​ចំណូល​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កសាង​រដ្ឋទំនើបមួយ កិច្ចសន្យា​សង្គម​កិច្ច​ថ្មី​មួយ​រវាង​រដ្ឋ និង​ប្រជាជន​ និង​ស្ថាប័ន​ដែល​អាច​ជំរុញ​សមា​ហរណកម្ម​សកល​លោក​។

–          សញ្ញាគួរឲ្យ​មាន​សង្ឃឹម​នៃ​ការ​លេចឡើង​នៃ​វិស័យ​ឯកជន​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​។

–          មាន​សក្ដានុពល​សំរាប់​ទាក់ទាញ​វិនិយោគ​បរទេស​បាន​ច្រើន​។

–          ឳកាស​ក្នុង​បង្កើត​សេដ្ឋកិច្ច​ជន​បទ​មួយ​ប្រកប​ដោយ​ជវ​ភាព និង ស្ថេរភាព។

–          កំណើន​នៃ​ការ​គោរព​ច្បាប់​ នឹង​កាត់​បន្ថយ​អសន្តិ​សុខ​របស់​កសិករ​ និង​វិនិយោគិន​ដោយ​កាត់​បន្ថយ​ឥរិយាបថ​មិន​អាច​​ព្យាករណ៍បាន​របស់​រដ្ឋ​។

ការគម្រាម​៖

–          បណ្ដាសា​ធនធាន​ រឺ បណ្ដាសា​ប្រេង​កាត

–          បរាជ័យ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មួយ ប្រកប​ដោយ​ការ​ប្រ​កួត​ប្រ​ជែង​។ ការ​បូក​បញ្ចូល​គ្នា​នូវ​ការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញ​វត្ថុ​ដ៏​យឺត​ ហិរញ្ញ​វត្ថុ​សារធាណៈ និង ការ​អប់រំ​ទន់ខ្សោយ​ និង​ការ​មិន​សូវ​គោរព​ នឹង​នាំឲ្យ​មាន​កំណើន​យឺត​ និង​​កំណើន​គ្មាន​សីលធម៌។

–          បរាជ័យ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គម្រាម​ចំពោះ​សុខ​ភាព​សារធារណៈ​ និង សុខភាព​សកល​លោក​។

ដក​ស្រង់​ពី ឯកសារ កម្មវីធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ សហការជាមួយ​ ឧត្ដម​​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s