ខ្ញុំអផ្សុកពេកអង្គុយអានសៀវភៅលេងៗ ស្ដីពី ការអភិវឌ្ឍន៍ខ្លួន កែសំរួលដោយ លោក ច័ន្ទ រិទ្ធី ។ សៀវភៅនេះដូចយូរដែរហើយ តែពេលអាចដូចចាប់អារម្មណ៍គួរសមដែរ មានគំនិតអប់រំមួយចំនួនសំរាប់កសាងជីរិតឲ្យបានល្អប្រសើរ (តែមិនប្រកដថាធ្វើតាមសៀវភៅហ្នឹង ទទួលបានជោគជ័យក្នុងជីវិតទេ គ្រាន់តែសំរាប់ពិចារណា)។ ខាងក្រោមនេះ ខ្ញុំលើកយកមួយចំនុចតូចក្នុងសៀវភៅនេះ ដែលនិយាយអំពីការធ្វើខ្លួនឲ្យអ្នកដទៃជឿជាក់ និង មានទំនុកចិត្ត ទុកគ្រាន់ដើម្បីជាចែកចាយអានកំសាន្ត និង ការពិរចារណា៖
“ដើម្បីនឹងសាងភាពជឿជាក់មានទំនុកចិត្ត អោយកើតមានឡើងបានប្រការដែលសំខាន់ គឺយើងមិនត្រូវធ្វើអោយអ្នកដទៃរងទុក្ខ រឺ ក្ដៅក្រហាយរហូតដល់គេអត់ទ្រាំមិនបាន ព្រោះកាលបើអ្នកដទៃគេអត់ទ្រាំមិនបានគេក៏បានរមែងតបតមកយើង វិញ ហើយ ក៏អាចក្លាយជាសត្រូវរបស់យើងផងដែរ។ “
ការធ្វើខ្លួនអោយអ្នកដទៃគេជឿជាក់មានទំនុកចិត្តលើខ្លួន យើងជារឿងសំខាន់ខ្លាំងណាស់ ។ អ្នកដែលត្រូវមេបញ្ជាការ រឺ អ្នកគ្រប់គ្រងការងារខ្វះទំនុកចិត្ត អ្នកនោះក៏ពិបាកនឹងធ្វើការងារអោយល្អបានដែរ។ ភាពជឿជាក់មានទំនុកចិត្តអាចនឹងកើតមានឡើងលើបុគ្គលណាក៏អា ស្រ័យលើទង្វើ និង គុណសម្បត្តិដែលបុគ្គលនោះមាន។ គុណសម្បត្តិដែលនឹងធ្វើអោយអ្នកដទៃជឿជាក់មានទំនុកចិត្តលើយើង មានដូចជា ភាពជាអ្នកមានរបៀប ភាពជាអ្នកត្រិះរិះ ភាពជាអ្នកល្អិតល្អ ការរកហេតុផលអោយត្រឹមត្រូវ សេចក្ដីវិនិច្ឆ័យដែលត្រឹមត្រូវ មិនអាត្មានិយម ការស្មោះត្រង់ ការមានសីលធម៌ ការមានទំនាក់ទំនងល្អ ការរក្សាសច្ចៈ ការមិនលំអៀង ជារួមគឺការទទួលខុសត្រូវ។ អ្នកដែលមានការទទួលខុសត្រូវក្នុងកិច្ចការងារ ក្នុងតួនាទី ក្នុងគ្រួសារ រឺ ក្នុងសង្គម រមែងជាទីទុកចិត្តរបស់អ្នកដទៃ តែបើជនណាប្រាសចាកការទទួលខុសត្រូវតួនាទី និង ទង្វើរបស់ខ្លួនហើយនោះ អ្នកផងទាំងពួងក៏រមែងគ្មានទំនុកចិត្តឡើយ។ ពេលខ្លះមនុស្សដែលបានធ្វើការដោយមានការតាំងចិត្តល្អ មានការលះបង់ខ្ពស់ និង ក្លាហានជារៀងរហូតមក តែមកដល់ចន្លោះពេលមួយនោះ ស្រាប់តែអ្នកផងបែរជាអស់ជំនឿជាក់ ហើយលែងមានការនិយមចូលចិត្ត អាចបណ្ដាលមកពីយើងបានធ្វើអ្វីមួយខុសឆ្គងដោយមិនបានតាំងចិត្ត អាចជាការវិនិច្ឆ័យដែលមិនត្រឹមត្រូវ រឺ អាចខ្លះការការពារខ្លួនឯង ដូចជា យើងមិនបានពន្យល់ប្រាប់ រឺ ផ្សព្វផ្សាយអោយអ្នកដទៃយល់អោយបានគ្រប់គ្រាន់ រឺ អោយបានទាន់ហេតុការណ៍។ កាលបើដូចនោះ ខ្លួនយើងរមែងសាបរលាប រឺ បាត់បង់ការជឿជាក់មានទំនុកចិត្តពីសំនាក់អ្នកដែលធ្លាប់តែមានការ និយមចូលចិត្ត និង កោតសរសើរយើង។ ការដែលយើងនឹងសាងភាពជឿជាក់មានទំនុកចិត្តអោយកើតមានឡើងនឹង ខ្លួនយើងបាននោះ ប្រការដែលសំខាន់គឺ យើងមិនធ្វើអោយអ្នកដទៃរងទុក្ខ រឺ ក្ដៅក្រហាយរហូតដល់គេអត់ទ្រាំមិនបាន ព្រោះការអត់ធ្មត់របស់មនុស្សយើងមានដែនកំនត់។ បើយើងធ្វើអោយគេកាន់តែទ្រាំមិនបានច្រើនឡើងប៉ុនណា នោះពិតណាស់គេតែងតែតបតនឹងទង្វើរបស់យើងវិញច្រើនឡើងប៉ុននោះ ដែរ ហើយគេលែងជឿជាក់លែងមានទំនុកចិត្តលើយើង និង អាចក្លាយជាសត្រូវរបស់យើងផងដែរ។ ប្រសិនបើយើងអាចរក្សាសេចក្ដីស្មោះត្រង់ និង សុចរិតទុកជាប់ជាប្រចាំបាននោះ ពិតណាស់យើងនឹងក្លាយជាមនុស្សដែលអ្នកដទៃជឿជាក់ និង មានទំនុកចិត្ត។ ការប្រព្រឹត្តិខ្លួនជាមនុស្សមានកិត្តិយស និង រក្សាកិត្តិនាមជាប់ជាប្រចាំ រឺ មិនធ្វើអ្វីដែលនឹងធ្វើអោយអ្នកផងមើលងាយមើលថោកបាន នោះអ្នកដែលគេសេពគប់ជាមួយតែងជឿជាក់មានទំនុកចិត្ត។ យើងនឹងឃើញថាមន្ត្រីរាជការដែលស្រលាញ់កិត្តិយស តែងតែមិនធ្វើអ្វីអោយខូចកេរ្តិ៍ឈ្មោះនោះទេ ប៉ុន្តែក៏មានមន្ត្រីរាជការមួយចំនួនតូចដែរ ដែលពុករលួយរឺនិយមបក្សពួក ដែលជាហេតុបង្កអោយមានភាពអយុត្តិធម៌ក្នុងសង្គម ដោយសារតែគេស្រលាញ់លុយ រឺ ស្រលាញ់បក្សពួកជាងស្រលាញ់កិត្តិយសនិងកិត្តិនាម។ យើងមានគោលការណ៍ដែលនឹងធ្វើអោយ អ្នកដទៃជឿជាក់មានទំនុកចិត្តដូចតទៅនេះ ៖
-ត្រូវមានភាពស្មោះត្រង់ និង សុចរិត។ មិនធ្វើការអ្វីដោយលោភៈ ទោសៈ មោហៈ រឺ ដោយការយល់ដឹងមិនបានដល់ហេតុការណ៍ពិត តែត្រូវមានការត្រិះរិះ មានហេតុផល និង មានការវិនិច្ឆ័យដែលត្រឹមត្រូវ។
-ត្រូវចេះការពារខ្លួនឯងភ្លាមៗនៅពេលដែលកើតហេតុការណ៍ ណាមួយ មិនបណ្ដែតបណ្ដោយអោយរឿងហេតុនោះរីករាលដាលធំឡើងរហូតដល់មិនអាច ដោះស្រាយបាន មិនបណ្ដោយអោយគេចោទប្រកាន់ រឺ និន្ទារហូតដល់ខូចកេរ្តិ៍ឈ្មោះ ត្រូវរកវិធីរំងាប់ហេតុអាក្រក់តាំងពីដំបូងទី។
-ធ្វើការដោយភាពល្អិតល្អន់ ហើយ ហ៊ានទទួលខុសត្រូវគ្រប់បែបយ៉ាងលើការងារដែលបានធ្វើនោះ បើមានទង្វើណាមួយខុសឆ្គងក៏មិនគួរនឹងដោះស្រាយយករួចខ្លួន ត្រូវហ៊ានទទួលកំហុស ហើយ ចាត់ទុកថា វាជាមេរៀនដ៏ល្អដែលនឹងមិនធ្វើអោយយើងមានកំហុសបែបនោះជាថ្មី ទៀត។
-ត្រូវជឿជាក់ នឹង មានទំនុកចិត្តលើខ្លួនឯង ព្រោះមនុស្សដែលមិនមានទំនុកចិត្តលើខ្លួនឯងហើយ តើនឹងធ្វើអោយអ្នកដទៃទុកចិត្តលើខ្លួនបានយ៉ាងដូចម្ដេចទៅ? ការជឿជាក់មានទំនុកចិត្តលើខ្លួនឯងនឹងធ្វើអោយយើងធ្វើការងារ អ្វីមួយយ៉ាងជាក់លាក់ និង រួចរាល់ដោយល្អមិនងាយនឹងខុសឆ្គង។
-ត្រូវមានគុណធម៌ជាគ្រឿងគ្រប់គ្រងចិត្ត។ អំពើអាក្រក់មិនមែនជាឧបករណ៍សំរាប់តស៊ូទប់ទល់នឹងសត្រូវនោះទេ ព្រោះអំពើអាក្រក់មានតែទទួលនូវការបរាមុខពីអ្នកផងតែប៉ុននោះ ឯគុណធម៌វិញមានតែធ្វើអោយអ្នកផងគេស្រលាញ់ និង ជឿជាក់មានទំនុកចិត្ត។
-ត្រូវបំបាត់ភាពអាត្មានិយម ហើយ មានការលះបង់ មិនផ្លោះរំលងក្នុងការធ្វើការងារតាមតំនែងតួនាទី។ មនុស្សដែលផ្តាច់ការទោះបីជាមានគេជឿជាក់នៅគ្រាដំបូង តែនឹងមានគេស្អប់រឺខ្វះការជឿជាក់នៅរយៈពេលវែង ព្រោះមនុស្សយើងមិនចូលចិត្តអោយនរណាមកកៀបសង្កត់យូរៗនោះទេ។
-បើយើងជាអ្នកគ្រប់គ្រង ជាអ្នកបង្គាប់ រឺ ជាអ្នកបញ្ជាត្រូវធ្វើខ្លួនអោយសមរម្យ ត្រូវមានភាពយុត្តិធម៌ និង មិនលំអៀង។ ការធ្វើអោយអ្នកក្រោមបង្គាប់ជឿជាក់មានទំនុកចិត្ត រឺ គោរពរាប់អាន ត្រូវមានអធ្យាស្រ័យល្អ មិនកេងប្រវ័ញ្ចពីកូនចៅ និង ត្រូវធ្វើខ្លួនគួរអោយខ្លាចក្រែងចិត្តផង។
-បើយើងជាអ្នកក្រោមបង្គាប់បញ្ជាត្រូវធ្វើការដែល អ្នកបង្គាប់បញ្ជាបានប្រគល់អោយ ដោយមានការតាំងចិត្តអោយបានផលល្អបំផុត ដើម្បីអោយស្នាដៃចេញមកជាគ្រឿងធានារ៉ាប់រងការជឿជាក់ពីអ្នកធំ៕
បើមនុស្សមានការអត់ធ្មត់និងតាំងចិត្តបានយ៉ាងនេះនោះ មនុស្សប្រហែលមិនមានអ្នកណាចិត្តក្តៅទេ តែធម្មជាតិបង្កើតមនុស្សមកខុសគ្នា ធ្វើឲ្យគេមានទំនុកចិត្តលើកលែងតែយើងល្អដែរ បើយើងអាត្មានិយមហើយ ធ្វើមេចក៏គេមិនជឿដែរអាគិគិៗៗៗ
ចូលចិត្តចូលចិត្ត
ហ្នឹងហើយបានថា ទាល់តែយើងអាចធ្វើខ្លួនឲ្យប្រសើរជាមុនសិន ទើបអាចជះឥទ្ធិពលដល់អ្នកផងទាំងឡាយបាន។ ដរាបណា យើងមិនទាន់អប់រំ និង គ្រប់គ្រងខ្លួនឯងបាន មិនងាយនឹងអាចឲ្យគេមានជំនឿជាក់លើយើងបានទេ (តែចំពោះផ្កាយ ខ្ញុំមានជំនឿទុកចិត្ត និង ជឿជាក់ ហេ ហេ ) 😦
ចូលចិត្តចូលចិត្ត
តែពេលខ្លះ ទោះយើងធ្វើល្អប៉ុណ្ណា ក៏មិនអាចឲ្យគេជឿជាក់យើងទាំងស្រុងបានដែរ ។ បើម្នាក់ៗអប់រំខ្លួនឯងបានគ្រប់ គ្រង់ខ្លួនឯងបានគ្រប់គ្នានោះ ម្ល៉េះសមពិភពលោកនេះគ្មានទេសង្រ្គាម គ្មានទេការឈ្នានីសនោះ ។ ចំពោះផ្កាយ? ជឿជាក់? ជឿជាក់ថា ធ្វើមិនបានត្រូវហេ? អាគិគិៗៗៗ
ចូលចិត្តចូលចិត្ត
អ្នកដែលមិនទុកចិត្តលើគេដែលស្មោះត្រង់ និង ធ្វើល្អពិតប្រាកដ បានន័យថាម្នាក់នោះក៏មិនទុកចិត្តខ្លួនឯងដែរ (ខ្ញុំមិនមែនឲ្យជឿជាក់ទាំងស្រុងទេ តែក៏គួឲ្យតំលៃអ្នកដែលបានធ្វើល្អស្មោះត្រង់ដែរ)។ ហើយក៏ត្រឹមត្រូវដែរដែលថា មនុស្សមិនធ្វើល្អបានគ្រប់រូបទេ តែសំខាន់គឺអាចចាប់ផ្ដើមពីខ្លួនយើងផ្ទាល់ ហើយ មានសុទិដ្ឋិនិយមថាអ្នកដទៃក៏អាចធ្វើល្អចំពោះយើង ជឿជាក់លើយើងដែរ បើយើងធ្វើល្អចំពោះគេ។
ហើយ ចំពោះផ្កាយ ខ្ញុំចង់និយាយថា ខ្ញុំជឿជាក់ថា ជាមនុស្សល្អ គួរឲ្យទុកចិត្ត ជឿជាក់៕
ចូលចិត្តចូលចិត្ត
ប្រហែលហើយ ពេលខ្លះ សូម្បីតែយើងខ្លួនឯង ក៏មិនជឿជាក់និងទុកចិត្តខ្លួនឯងដែរ កុំថាអ្នកដទៃនោះ ។
បើផ្កាយវិញ គ្រីយ៉ាជឿជាក់ម្លេះ? ប្រាកដហើយឬ? គ្រីយ៉ាអាចគិតខុសណា៎ ព្រោះផ្កាយមិនមែនជាមនុស្សល្អ អីណាស់ណាទេ តែក៏មិនដែលនឹងប្រាថ្នាធ្វើអាក្រក់ ឬឲ្យអ្នកដទៃមានបញ្ហាដោយសារផ្កាយដែរ
ចូលចិត្តចូលចិត្ត
ធម្មតាមនុស្សមិនដែលនិយាយថាខ្លួនឯងល្អគ្រប់យ៉ាងនោះទេ តែកាយវិការ រឺ ទង្វើ និង សំដីសំដៅរបស់យើង ក៏អាចធ្វើឲ្យអ្នកដទៃមើលដឹងថាយើងជាមនុស្សបែបណាដែរ ថ្វីត្បិតតែមិនអាចដឹងទាំងអស់ ពីចិត្តពីថ្លើម ហូ ហូ…
ដូចផ្កាយចឹង ថ្វីត្បិតតែខ្ញុំមិនដែលឃើញ មិនដឹងពីមុនមក តែតាមការទំនាក់ទំនងមួយរយៈពេលនេះ ខ្ញុំក៏អាចស្មានដឹងខ្លះដែរពីផ្កាយជាមនុស្សបែបណា (ខ្ញុំមិនមែនគ្រូទាយទេណ៎ា) 🙂
ចូលចិត្តចូលចិត្ត
មែនហើយ កាយវិការនិងទង្វើអាចបញ្ជាក់បាន តែបើគេមានការអត់ធ្មត់ខ្ពស់ក្នុងការសំដែង គឺយើងមិនអាចចាប់បាននោះទេ តែពេលវេលានឹងអាចពិសោធន៍បាន ព្រោះមនុស្ស បើចិត្តគំនិតមិនល្អ មិនយូរមិនឆាប់គង់តែបញ្ជេញនៅថ្ងៃណាមួយមិនខាន។
សំរាប់ផ្កាយ គឺអរគុណច្រើនដែលគ្រីយ៉ាមានគំនិតសុទិដ្ឋនិយមចំពោះផ្កាយ ( ហ៊ឹម…..ស្មានតែគ្រីយ៉ាជាគ្រូទាយហើយតើ វិះឲ្យគុណគូររកគូព្រេងឲ្យបាត់ អាគិគិៗៗៗ )
ចូលចិត្តចូលចិត្ត
អាចមើលខុសមែនបើមនុស្សចេះលាក់បាំងកាយវិការរបស់ខ្លួន (ពិសេសមនុស្សស្រី) ។
ណ្ហើយ កុំគិតច្រើនពេក សំខាន់យើងត្រូវធ្វើយ៉ាងដើម្បីធ្វើយ៉ាងណាអាចរកក្ដីសុខឲ្យខ្លួន និង អ្នកដទៃជុំខ្លួនយើង នោះជីវិតយើងពោរពេញភាពស្រស់បំព្រង។
ចូលចិត្តចូលចិត្ត
សេចក្តីសុខរបស់យើង និងអ្នកដទៃពេលខ្លះមិនអាចកើតឡើងព្រមគ្នាទេ ពេលខ្លះដើម្បីអ្នកជុំវិញខ្លួន យើងមានតែលះបង់សេចក្តីសុខផ្ទាល់ខ្លួនប៉ុណ្ណោះ
ចូលចិត្តចូលចិត្ត
វាអាចចឹងដែរ តែសំខាន់ត្រូវរកដំណោះស្រាយដែលប្រសើរបំផុត។ មើលទៅអ្នកណាដែលបានផ្កាយ ច្បាស់ជាមានសេចក្ដីមិនខានទេ បើចេះយល់ចិត្តម្លឹងៗ!!! (ស្ដាយដែរ យើងគ្មាននិស្ស័យ ហេ ហេ 🙂 )
ចូលចិត្តចូលចិត្ត
ដំណោះស្រាយគឺប្រាកដជារក តែបើល្អមិនល្អ យើងក៏មិនអាចសន្មតបានដែរ ។ មិនប្រាកដថាអ្នកដែលបានផ្កាយ និងមានសំណាង ឬសេចក្តីសុខនោះទេ ពេលខ្លះអាចជាសំណាងអាក្រក់ក៏ថាបាន ព្រោះផ្កាយឈឺច្រើន
ចូលចិត្តចូលចិត្ត
ការឈឺស្កាត់ជារឿងធម្មតាទេ បើចេះយល់ចិត្តគ្នា ស្រលាញ់គ្នាពិតប្រាកដ នោះប្រាកដជាចេះយកចិត្តទុកដាក់ ថែរក្សាគ្នា ថ្នាក់ថ្នមគ្នាមិនខាន (ចេះតែនិយាយទេ មិនដែលមានធ្លាប់ផង តែគ្រាន់តែធ្លាប់គិតចង់ផ្ដល់ភាពកក់ក្ដៅ សុភមង្គល ក្ដីស្រលាញ់ពិតប្រាកដ និង ការថ្នាក់ថ្នមថែរចំពោះអ្នកជាទីស្រលាញ់)។ 🙂
ចូលចិត្តចូលចិត្ត
គ្រីយ៉ាដែលលឺពាក្យ១ហេ? គេថាការនិយាយ និង ការអនុវត្ត គឺមិនដូចគ្នាហេ និយាយបានស្រួល តែធាតុពិតគឺមិនដូច្នេះហេ ។ មនុស្សបើឈឺយូរៗម្តង មិនជាបញ្ហានោះទេ តែបើឈឺស្ទើររាល់ថ្ងៃនឹងធ្វើឲ្យយើងធុញថប់មិនខាន ទោះបីដំបូងមិនអី តែពេលវេលាអាចធ្វើឲ្យមនុស្សប្រែចិត្ត និងធុញទ្រាន់បានណា៎
ចូលចិត្តចូលចិត្ត
អាចចឹងមែន និយាយ និង អនុវត្ដ មិនដូចគ្នា តែសំខាន់ត្រូវមានការតាំងចិត្តខ្ពស់សំរាប់ធ្វើវា នោះការប្រែប្រួលរបស់យើងនឹងមិនឃ្លាតឆ្ងាយប៉ុន្មានពីអ្វីដែលបានកំនត់ទេ ទោះបីជាមិនបាន ១០០% ក៏ដោយ។ ហើយខ្ញុំក៏មិនហ៊ានថា ខ្លួនខ្ញុំល្អដូចការនិយាយរបស់ខ្ញុំដែរ តែគ្រាន់តែតាំងចិត្តព្យាយាមធ្វើ និង សង្ឃឹមថាអាចធ្វើបានដូចអ្វីដែលបាននឹកគិតកំនត់ទុក។
ចូលចិត្តចូលចិត្ត
បើយើងសង្ឃឹមកាន់តែខ្លាំង ភាគរយនៃការខូចចិត្តក៏កាន់តែខ្លាំង ។ ទោះបីមានសមត្ថភាព តែបើគ្មានឱកាសទេ នោះអ្វីដែលយើងប៉ងក៏មិនអាចធ្វើទៅបានដែរ មិនថាចឹង?
ចូលចិត្តចូលចិត្ត
ខ្ញុំដូចជាអស់ពាក្យនិយាយម៉ងហ្នឹង បើផ្កាយគិតទៅតែផ្លូវអវិជ្ជមានតារហូតចឹង រឿងរ៉ាវគ្រប់យ៉ាងពិតជាមិនអាចទៅរួចមែនហ្នឹង។ សាកគិតវិជ្ជមានខ្លះមើល៍!!! 😛
ចូលចិត្តចូលចិត្ត
សាកគិតហើយនឹង គិតឡើងពេលខ្លះហួសចិត្តនឹងខ្លួនឯង ផង រាល់ថ្ងៃគឺកុហកខ្លួនឯងច្បាស់ណាស់ ព្យាយាមសើចឡើងអស់ចិត្តហើយ តែចុងក្រោយនៅតែមិនអាចបំភ្លេចបានដដែល
ចូលចិត្តចូលចិត្ត
ហ៊ឺ ពិតជាពិបាកមែនជីវិតសត្វលោក ខ្ញុំក៏ពិបាកនឹងថាដែរបើដល់ថ្នាក់ហើយ តែបើមានអ្នកយល់ចិត្ត មើលទៅប្រហែលជាអាចជួយឲ្យរីករាយបាន។ និយាយតាមត្រង់ ខ្ញុំក៏ហាក់ដូចជាមានអារម្មណ៍មិនសូវសប្បាយ នៅពេលដែលដឹងថាជីវិតផ្កាយបែបហ្នឹង ហើយខ្ញុំមិនអាចធ្វើអ្វីបាន៕ 😦
ចូលចិត្តចូលចិត្ត
នេះគេហៅថាជីវិត សូមទោសផងបើផ្កាយមានអ្វីធ្វើឲ្យគ្រីយ៉ាមិនសប្បាយចិត្ត ចឹងចាប់ពីពេលនេះទៅ ផ្កាយមិនប្រាប់រឿងអីឲ្យគ្រីយ៉ាពិបាកចិត្តទៀតទេណា៎
ចូលចិត្តចូលចិត្ត
ម៉េចមកត្រូវសុំទោសអីណា៎ ខ្ញុំមិនសប្បាយចំពោះខ្លួនខ្ញុំដែលមិនអាចជួយអីបាន តែមិនមែនមានន័យថាផ្កាយធ្វើឲ្យខ្ញុំមិនសប្បាយចិត្តណ៎ា!!! ខ្ញុំរីករាយនឹងស្ដាប់រាល់បញ្ហាតើ ហើយបើអាចជួយបានកាន់តែសប្បាយចិត្តថែមទៀត។ 🙂
ចូលចិត្តចូលចិត្ត
អត់ទេ បើផ្កាយនិយាយអីប្រាប់ទៀត ច្បាស់ជាធ្វើឲ្យគ្រីយ៉ាមិនសប្បាយចិត្តទៀតមិនខាន ចឹងដើម្បីការសប្បាយចិត្ត យកល្អគឺកុំអី ល្អជាង
ចូលចិត្តចូលចិត្ត
អត់កើតទេ បើអត់ប្រាប់ចឹង ព្រោះរឿងរ៉ាវមួយចំនួនពេលដែលយើងនិយាយចេញមក អាចកាត់បន្ថយភាពតានតឹងខ្លះដែរ តែបើផ្កាយលាក់ចឹង នោះប្រាកដជាកាន់តែស្មុគស្មាញថែមទៀត។ ចឹងទេចែកគ្នាដឹង ប្រសើរជាងលាក់ទុកតែម្នាក់ឯង ហើយខ្ញុំក៏កាន់តែខុសទៀត បើសិនជាសប្បាយចិត្តខណៈដែលផ្កាយកំពុងតែមានទុក្ខ។
ចឹងសរុបមកគឺ ត្រូវតែប្រាប់!!! អូខេ??? 🙂
ចូលចិត្តចូលចិត្ត
មែន តែបើចែកការមិនសប្បាយចិត្តឲ្យគ្រីយ៉ា ចឹងផ្កាយរឹតតែមានកំហុសចំពោះខ្លួនឯងទៀតហើយ
ចូលចិត្តចូលចិត្ត
គ្មានកំហុសអីទេ បើម្ចាស់គេទទួលយកបានហើយ យើងទៅគិតថាខុសអីទៀត។ កុំទៅគិតវែងឆ្ងាយពេក គ្មានបញ្ហាអីទេ ប្រាប់អ្វីដែលអាចប្រាប់បាន ចែករំលែកអ្វីដែលអាចចែកបាន ខ្ញុំរីករាយនឹងស្ដាប់ និង ជួយតាមដែលអាចធ្វើបាន។ 🙂
ចូលចិត្តចូលចិត្ត
គ្រីយ៉ាអ្នកនិយាយខ្លួនឯងទេណា៎? បើចង់ដូរចិត្តអាចដូរបាន កុំស្តាយក្រោយណា ប្រយ័ត្នផ្កាយលែងគួរសម មកស្តាយ 😀
ចូលចិត្តចូលចិត្ត
មិនស្ដាយក្រោយទេ!!! មុននឹងសំរេចចិត្តនិយាយ បានគិតវែងឆ្ងាយរួចហើយ ចឹងទោះបីមានរឿងអីកើតឡើងក៏មិនស្ដាយដែរ។ 🙂
ចូលចិត្តចូលចិត្ត
អូហូ ចឹងផ្កាយទទួលសំដីនេះទុក ហើយក៏មិនខ្លាចចិត្តអីទៀតដែរណា៎ តែបើចង់ដូរចិត្តពេលនេះ ឬពេលណាអាចប្រាប់ផ្កាយបានគ្រប់ពេលណា
ចូលចិត្តចូលចិត្ត
មិនអីទេ មិនដែលភ្លេចពាក្យសំដីខ្លួន រឺ ផ្លាស់ប្ដូរ មិនគោរពការសំរេចចិត្តរបស់ខ្លួនទេ។ តាមសប្បាយទៅផ្កាយ ខ្ញុំអាចទទួលបាន (ទោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ហេ ហេ) :)
ចូលចិត្តចូលចិត្ត
អុញនោះ ចង់និយាយថាផ្កាយគីឡូធ្ងន់រឺយ៉ាងមេច? ដូចមានអារម្មណ៍ថាគ្រីយ៉ាចង់ដៀមដាមហើយតើនេះ? អាគិគិៗៗ អរគុណសំរាប់សណ្តានចិត្តរបស់គ្រីយ៉ាណា ផ្កាយនឹងចង់ចាំទុកជានិច្ច 😀
ចូលចិត្តចូលចិត្ត
ប្រហែលដៀមដាមមែនដឹង ហា ហា 😀
ហើយចង់ធ្វើម៉េចចុះ បើសិនជាដៀមដាម??? 🙂
មិនបាច់គុណស្រ័យអីទេ ហើយបើចង់ចងចាំទុកក៏បាន មិនចាំទុកក៏បានដែរ អត់បានហាមឃាត់រឺបញ្ជាអីទេ។ 😀
ចូលចិត្តចូលចិត្ត
ចំ និយាយនេះប្រាកដជាដៀមដាមមែនហើយ អាហ៊ិ ហ៊ិ ហាយ ហាយ អយុត្តិធម៌ណាស់លោកម្ចាស់បាវ មើលគ្រីយ៉ាបំផ្លាញទឹកចិត្តផ្កាយហ៎ 😦
បើដៀមដាមមែន មានទៅធ្វើចាអី? គឺឲ្យដៀមដាមម៉ាចាបាយនឹងណា៎ 😦
ច្បាស់ជាចាំទុកហើយ មិនងាយភ្លេចទេ ព្រោះគេបើកដៃឲ្យយ៉ាងនេះហើយ អ្នកណាទៅភ្លេចបាននោះ អាគិគិៗៗៗ 😀
ចូលចិត្តចូលចិត្ត
លោកម្ចាស់ប៉ាវឥឡូវលែងមានយុត្តិធម៌ហើយ មិនបាច់ស្រែកហៅទេ 😀 ហើយបើចង់ឈ្នះ ក៏ឈ្នះទៅ មិនចាំបាច់ហៅគេជួយទេ 🙂
ចាំទុកក៏ចាំទៅចឹង តែកុំបានតាម៉ាត់ ២ង៉ៃក្រោយមកភ្លេចបាត់អី ដឹងគ្នាហើយ!!! 😀
ចូលចិត្តចូលចិត្ត
ចឹងលើលោកនេះគ្មានយុត្តិធម៌ទៀតហេ? អូយ អាណិតខ្លួនណាស់ ដែរគ្មានអ្នកណារកខុសត្រូវឲ្យចឹង ។ មិនបានចង់ឈ្នះហេ តែក៏មិនបានថាចង់ចាញ់ដែរ គ្រាន់តែចង់រកការពិតតែប៉ុណ្ណោះឯង អាគិគិៗៗៗ
ចាំហើយ ម៉េចនឹងអាចភ្លេច? បើភ្លេចបើកប្លុកមើល នឹងចាំវិញជាមិនខាន
ចូលចិត្តចូលចិត្ត
ត្រូវហើយ លែងមានយុត្តិធម៌ទៀតហើយ ទាល់តែយើងខ្លួនឯងអ្នកឲ្យតំលៃយុត្តិធម៌បានអាចមាន។
ចឹងចាត់ទុកថាខ្ញុំចាញ់ចុះ មិនបាច់ចង់រកខុសត្រូវអីទៀតទេ ចង់ដាក់ទោសពិន័យក៏ដាក់មក។ ហេ ហេ 🙂
បើចាំពេលបើកប្លុក គេមិនថាចាំទេ។ តាមចិត្តទៅ មិនបាច់ចាំក៏បានដែរ នាំតែធ្ងន់ខួរក្បាល ទុកគិតអីផ្សេងទៅ។ :)
ចូលចិត្តចូលចិត្ត
យុត្តិធម៌មានសំរាប់ខ្លួនឯងតែគ្រីយ៉ាមិនទទួល ចឹងដូចក្មានន័យដែរនឹង?
អាគិគិៗៗ ចាញ់តាមសំរួលទៀត ដល់តែចាញ់ស្រួលៗចឹងដូចជាមិនអស់ចិត្តសោះផ្កាយ 😀
ចាំ នឹងក៏គេហៅចាំដែរ មិនងាយភ្លេចហេ ព្រោះថាសំដីនេះបានដក់ក្នុងចិត្តផ្កាយហើយ អាគិគិៗៗៗ
ចូលចិត្តចូលចិត្ត
ម៉េចបានថាអត់មានន័យ ចឹងខ្ញុំទទួលស្គាល់ចុះ សំខាន់កុំចង់បានតែយុត្តិធម៌ ហើយខ្លួនឯងកំពុងធ្វើនូវអំពើអយុត្តិធម៌។ 🙂 អស់ចិត្តទៅ ខ្ញុំចាញ់ដោយយុត្តិធម៌ ចឹងខ្ញុំមិនតវ៉ាច្រើនទេ។
សំដីខ្ញុំដក់ក្នុងចិត្ត??? ដក់មើតាទឹកម៉ង!!! ហា ហា 😀
អត់អីទេចឹង ចង់ចាំតាមរបៀបណាក៏បានដែរ ធ្វើយ៉ាងណាកុំឲ្យមានអារម្មណ៍ថាលំបាកដល់ខ្លួន ដោយសារតែចាំហ្នឹងទៅបានហើយ។ 🙂
ចូលចិត្តចូលចិត្ត
អត់ន័យព្រោះឈ្នះទាំងបង្ខំ ។ ប្រហែលហើយចឹង ព្រោះពេលខ្លះអ្នកឈ្នះមិនប្រាកដថាយុត្តិធម៌ទាំងអស់ណា? អូខេ ចឹងចាត់ទុកថាគ្រីយ៉ាចាញ់ ផ្កាយឈ្នះ យ៉ាងត្រឹមត្រូវបំផុត អាគិគិៗៗៗ
នឹងដក់ក្នុងចិត្ត ហើយក៏មិនលំបាកអីដែរ
ចូលចិត្តចូលចិត្ត
ចឹងរឿងក្ដីយើងត្រូវបញ្ចប់ហើយ អត់មានឡើងទៅសាលាឧទ្ទរទៀតទេណ៎ា 😀 😀
អរគុណហើយដែលចងចាំ ហើយ ចាំថ្ងៃណាមួយខ្ញុំនឹងសាកធ្វើតេស តើចាំបានអីខ្លះ!
ចូលចិត្តចូលចិត្ត
ណឹងបញ្ចប់ជាស្ថាពរ អាគិគិៗៗ
អូខេ មានអី ស្វាគមន៍ជានិច្ចណា
ចូលចិត្តចូលចិត្ត
ល្អចឹង ចេះស្ដាប់គា្នចឹងបានគួរឲ្យស្រលាញ់! ហា ហា 😀 😀
ចូលចិត្តចូលចិត្ត
គេគួរឲ្យស្រលាញ់យូរហើយ ទើបតែដឹងទេអី? យីសយ៉ាប់មែនគ្រីយ៉ានេះ
ចូលចិត្តចូលចិត្ត
ដឹងយូរហើយ តែទើបតែឃើញច្បាស់ថ្ងៃហ្នឹង ហើយ សង្ឃឹមថាគួរឲ្យស្រលាញ់រហូត! 🙂 🙂 🙂
ចូលចិត្តចូលចិត្ត
បើឃើញហើយ ត្រូវចងចាំផងណា៎ អាគិគិៗៗ សង្ឃឹមចឹងដែរ តែអាស្រ័យលើអ្នកគិតដែរ
ចូលចិត្តចូលចិត្ត
អូរ ខាងចាំ ដូចជាមិនជំនាញទេមើលទៅ ខួក្បាលខ្សោយម៉ងខាងចាំ។ 🙂 🙂
អាស្រ័យលើអ្នកគិតម៉េច? បើយើងធ្វើខ្លួនគួរឲ្យស្រលាញ់ ណាក៏ស្រលាញ់ដែរ! 🙂
ចូលចិត្តចូលចិត្ត
ហេតុតែមិនមែនមនុស្សសំខាន់ គេមិនចាំចឹង ទៅ ទៅ ដឹងហើយទៅ មិនបាច់មកនិយាយទៀតហេ
ចូលចិត្តចូលចិត្ត
ហេ ហេ ម៉េចនឹង??? ខឹងទៀតហើយហ៎ កុំឆាប់ខឹងពេកមើល៍ ឧស្សាហ៍ខឹងចឹងឆាប់ចាស់ណាស់ណា៎! គ្រាន់តែនិយាយលេងសោះ ទៅជាតូចចិត្តខឹងអីណា៎! ឆាប់ញញឹមវិញ :) 🙂
ចូលចិត្តចូលចិត្ត
គ្មានបានខឹងហេ ហើយក៏គ្មានសិទ្ធអីនឹងខឹងដែរ
មិនចង់ញញឹម ចាស់ស្រាប់ហើយ ខ្លាចអីនឹងចាស់ទៀត 😦
ចូលចិត្តចូលចិត្ត
អូខេចឹង មិនខឹងក៏ល្អដែរ តែបើចង់ខឹង ក៏គ្មានបញ្ហាដែរ ខ្ញុំគ្មានសិទ្ធិទៅហាមឃាត់ទេ!
បើរឿងចាស់ហ្នឹង គួរតែខំថែតិចទៅ កុំចេះតែបណ្ដោយពេក!
ចូលចិត្តចូលចិត្ត
ចា៎ មិនខឹង តែអន់ចិត្ត អាហ៊ិ ហ៊ិ ហាយ ហាយ 😦
មិនចង់បណ្តោយហេ តែអាយុកាន់តែជ្រេ ដឹងធ្វើមេច? បើមិនសូវចេះធ្វើខ្លួនដូចគេផង?
ចូលចិត្តចូលចិត្ត
អីទៀតហើយ អស់ពីខឹង អន់ចិត្តម្ដងទៀតហើយ ពិតជាពិបាកយល់ចិត្តមែនណ៎! ជួយបង្រៀនខ្លះមើល៍ ធ្វើម៉េចបានអាចយល់ចិត្តស្រីៗបានទៅ?
មិនមែនឲ្យចេះតែងខ្លួនដូចអ្នកសំអាងការទេ តែងធម្មតាទៅ កុំឲ្យវាធម្មជាតិពេក! បើមិនសូវពូកែតែងខ្លួនចឹង តាចាស់តិច មានប្ដី មានកូន កាន់តែយ៉ាប់ហើយ! 😀
ចូលចិត្តចូលចិត្ត
គេអន់ចិត្តយូរហើយ មិនបានខឹងហេចា៎ បើមិនយល់ចិត្តស្រីៗ ផ្កាយក៏មិនយល់ចិត្តប្រុសៗដែរ មិនដឹងធ្វើម៉េចយល់ហេ
មិនតែងខ្លួនដូចសំអាងការហេ តែក៏មិនសូវចេះតែខ្លួនដែរធម្មតានឹង ។ បើប្តីស្រលាញ់តែរូបខាងក្រៅ ចឹងកុំការជាមួយគ្នាអី
ចូលចិត្តចូលចិត្ត
ខ្ញុំខំព្យាយាមយល់ដែរ តែពេលខ្លះមិនដឹងត្រូវធ្វើម៉េច? តែខ្ញុំនឹងខំព្យាយាមយល់បន្តទៀតចឹង 🙂
អន់ចិត្តរឿងអីយូរហើយនឹង? ខ្ញុំនិយាយលេងតើ ទៅប្រកាន់យកការពិតធ្វើអី? ឈប់អន់ចិត្តទៅ នាំតែសៅម្មងទេណ៎ា!
មានប្ដីណាស្រលាញ់តែខាងក្រៅទេ តែគេគ្រាន់តែចង់ឲ្យយើងតែងខ្លួនខ្លះ ដើម្បីឲ្យអ្នកជុំវិញមើលទៅយើងមានភាពស្រស់ស្រាយ ស្រស់បស់នឹងគេ មានណាចង់ឲ្យភរិយាខ្លួនមើលទៅមិនស្រស់បស់នោះទេ? បើនិយាយពីស្រលាញ់ គឺ ស្រលាញ់ទាំងកាយទាំងចិត្តនឹងហើយ! 🙂
ចូលចិត្តចូលចិត្ត
ចឹងគួរតែព្យាយាមតទៀតហូវ គ្រែងបានយល់ច្បាស់ថ្ងៃណា១មិនខាន អាគិគិៗៗៗ
អន់ចិត្តនឹង ចេះតែនិយាយលេងទៅណឹងណា៎ បើអន់ចិត្តមែន ច្បាស់ជាមិនបានតបវាចារចឹងហេ 😛
ណឹង បើប្តីចង់ឲ្យប្រពន្ធស្រស់ស្អាត ចឹងជួយរៀបចំហូវ? តែកុំរអ៊ូថាស្រីៗរញ៉េរញ៉ៃច្រើនណា៎ 😀
ចូលចិត្តចូលចិត្ត
ចឹងខ្ញុំព្យាយាមយល់ហើយ ហើយ សង្ឃឹមថាមិនយូរទេ អាចយល់ហើយ! 🙂
អរគុណហើយចឹង បើមិនអន់ចិត្ត ខំតែពិបាកចិត្ត ស្មានតែអន់ចិត្ត! 😛
គេជួយរៀបចំហើយបានប្រាប់ឲ្យយើងតែងខ្លួនតិចទៅ ម៉េចចង់ឲ្យប្ដីទៅតែងខ្លួនឲ្យទៀតចឹង? ប្ដីយ៉ាងហោចបានត្រឹមតែមើលពេលតែងហើយ ថាល្អមិនល្អ (និយាយ មើល៍តាធ្លាប់ចឹង ហេ ហេ) ។ ហើយអ្នកដែលថាស្រីរញ៉េរញ៉ៃ ប្រហែលជាគាត់មិនសូវស្រលាញ់ស្រីហ្នឹងទេដឹង! 🙂
ចូលចិត្តចូលចិត្ត
ព្យាយាមនឹង យល់បានប៉ុន្មានភាគរយហើយនឹង?
មិនបាច់អរគុណហេ អត់អន់ចិត្ត តែមិនបានប្រាប់ថាអត់តូចចិត្តហេ 😛
អ្នកណាទៅដឹង បើចិត្តប្រុសពិបាកយល់ជាងមនុស្សស្រីទៅទៀតនោះ
ចូលចិត្តចូលចិត្ត
ទើបតែបានមួយភាគរយទេមើលទៅ បើចិត្តស្រីតែងតែផ្លាស់គ្រប់ពេលចឹង! 😦
ឃើញអត់ឥឡូវថាតូចចិត្តទៀតហើយ ធ្វើម៉េចខ្ញុំអាចយល់ចិត្តទៅចឹង??? 😦
ហើយដឹងមកពីណាថាចិត្តប្រុសពិបាកយល់ជាងមនុស្សស្រី??? ខ្ញុំធ្លាប់តែលឺថាមនុស្សស្រីដែលមានរាប់រយល្បិច មិនងាយយល់ទេ! ឥឡូវមួយណាខុស មួយណាត្រូវទៅ??? ពិបាកណាស់ណ៎មនុស្សយើង តែងតែបន្ទោសគ្នាទៅវិញទៅមក តើដល់ពេលណាទើបនៅជាមួយគ្នាបានសុខ បើមិនយកយល់គ្នាចឹង?! :(
ចូលចិត្តចូលចិត្ត
ធ្វើម៉េចក៏បានដែរ ឲ្យតែយល់ អាគិគិៗៗៗ
ដឹងតាមដឹងនឹងណា មើលទៅរាល់ថ្ងៃចឹងម៉ង ស្ថានភាពជាក់ស្តែង ស្រីល្បិចចាញ់ប្រុសហេ ប្រុសកំពូលល្បិច
ចូលចិត្តចូលចិត្ត
ហ្នឹង ចឹងខ្ញុំចេះតែព្យាយាមទៅក្រែងបានយល់ខ្លះៗ!
បើរឿងល្បិចវិញ ខ្ញុំគិតថាមុនសូវខុសគ្នាប៉ុន្មានទេ ម្យ៉ាងម្នាក់ទេ!
ចូលចិត្តចូលចិត្ត
ចឹងព្យាយាមឲ្យខ្លាំងជាងនេះតិចទៀតហូវ កុំខ្ជិលលឺនៅ?
ហេ បើដឹងចឹង ខំប្រកែកគ្នាធ្វើអីទៀត?
ចូលចិត្តចូលចិត្ត
មិនខ្ជិលទេ គ្រាន់តែពេលខ្លះមិនចង់ ព្រោះមើលទៅវាមិនទាន់មានប្រយោជន៍ត្រូវដឹង។ :^)
ចឹងឥឡូវឈប់ប្រកែកហើយ ចាំធ្វើតែល្អ ហើយ សង្ឃឹមថាគេធ្វើល្អដាក់វិញ។ 🙂
ចូលចិត្តចូលចិត្ត
អូហូ ចេញមកហើយតើ តាមពិតខ្ជិលសោះ ចឹងកុំមកបន្ទោសថាស្រីៗពិបាកយល់ចិត្ត
គ្មានអ្នកណាចង់ប្រកែកណា៎? គេគ្រាន់តែបកស្រាយតាមការពិតតើ 🙂
ចូលចិត្តចូលចិត្ត
ចឹងមានន័យថាបើឧស្សាហ៍ អាចយល់ចិត្តស្រីៗហ៎??? តែដូចជាមិនជឿទេ 😀
អូខេចឹង អត់ប្រកែកចឹងល្អហើយ ខ្ញុំក៏មិនថាអីដែរ 🙂
ចូលចិត្តចូលចិត្ត
មិនមែនឧស្សាហ៍ហេ គេថាយកចិត្តទុកដាក់ត្រូវជាង ចឹងហើយទើបធ្វើឲ្យគេមានជំនឿចិត្ត
ចូលចិត្តចូលចិត្ត
អូហូ ចឹងផង??? ខ្ញុំមិនសូវដឹងសោះរឿងហ្នឹង! 🙂
ចូលចិត្តចូលចិត្ត
ចឹងដឹងឲ្យហើយហូវ
ចូលចិត្តចូលចិត្ត
បាទ ដឹងហើយ! 🙂
ចូលចិត្តចូលចិត្ត