ផែនការយុត្តិសាស្ដ្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ២០០៩​~២០១៣

ថ្ងៃមុនខ្ញុំបានអាននៅគេហទំព័រ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវិត្ថុ ដែលក្នុង​នោះ​មាន​និយាយ​បញ្ហា​ជា​ច្រើន​ពាក់​ព័ន្ធនឹង​ស្ថាន​ភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន និង គោលការណ៍សំរាប់​ថ្ងៃខាង​មុខ។  គួរឲ្យសរសើរណាស់​ដែរ​ដែល​រាជ​រដ្ឋាភិបាល​បាន​កំពុង​រក​រាល់​បធ្យោ​បាយ​ ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ តែ​ក៏​គួរ​ឲ្យ​សោក​ស្ដាយ​ដែរ​ ព្រោះ​ពេល​ខ្លះ​ផែន​ការ​ដែន​បាន​កំ​ណត់​រួច​រាល់​ មិនអាច​សំ​រេច​បាន​ដូច​ទិស​ដៅ ដោយ​សារ​តែ​ឧបសគ្គ​ផ្សេងៗ​ដូច​ជា បញ្ហា​វិបត្ដិ​សេដ្ឋកិច្ច​ជាដើម ប៉ុន្តែ​ឧបសគ្គដែល​ខ្លាំង​ដែរនោះគឺ ការ​អនុវត្ត​មិនបាន​សម​ស្រប​ទៅ​តាម​ផែន​ការ​បាន​កំណត់។ តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​មាន​សុទិដ្ឋិនិយម​ថា​ កម្ពុជា​នឹង​មាន​ដំ​ណើរ​ឆ្ពោះទៅ​មុខ​ជា​មិន​ខាន​ទេ បើ​ការ​រៀប​ចំ​គ្រប់​គ្រង​បាន​ល្អ។ ហើយ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ក៏​ត្រូវ​ដឹងពី​គោល​ការណ៍​នានា​របស់​រដ្ឋា​ភិបាល​ ព្រោះ​ពេល​ខ្លះ​យើង​ក៏​ប្រហែល​ជា​អាច​ចូល​រួម​ចំ​នែក​ដើម្បី​ឲ្យ​ផែន​ការ​ រឺ គោលការណ៍​ទាំង​ឡាយ​សំរេចបាន​ជោគ​ជ័យ ​ ឥឡូវ​​សូម​អាន​ និង ពិចារណា​ទាំង​អស់​គ្នា នូវ​ចំ​នុច​មួយចំនួន​ដែល​មាន​នៅ​ក្នុង​ ផែន​ការ​យុត្តិសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ បច្ចុប្បន្នកម្ម ២០០៩​~២០១៣ ដែល​ដក​ស្រង់​ពី​​​សន្ទរកថា​គន្លឹះ​មួយ​នៃ​អ្នក​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវិត្ថុ។

បញ្ហាស្នូលមួយចំនួនដែល​ត្រូវ​យក​មក​អនុវត្តរួម​មាន​ដូច​ខាង​ក្រោម៖

» ការពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម ដើម្បីលើក​កំ​ពស់​វិធាន​ការ​ច្បាប់​ គោរព​សិទ្ធិ និង សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស និង លទ្ធិប្រជា​ធិបតេយ្យ​ សេរី​ពហុ​បក្ស​ ​ដើម្បី​បង្កើត​នូវ​បរិយាកាស​នយោបាយ​ និង សន្តិសុខ​អនុគ្រោះ សំរាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចិរភាព​ នៅ​ក្នុង​រយៈ​ពេល​វែង​។

» ការ​ជំ​រុញ​ និង​ រក្សា​ឲ្យ​បាន​អត្រាកំ​នើន​សេដ្ឋកិច្ច​ខ្ពស់ និង ការកាត់បន្ថយ​ភាព​ក្រីក្រឲ្យ​បាន​ឆាប់​​ក្នុង​ពេល​អនាគត គឺ​ជា​អទិភាព​ខ្អស់​សំ​រាប់​គ្រប់​ក្រ​សួង​ ស្ថាប័នរបស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំ​រូវ​ឲ្យ​មាន​មិន​ត្រឹម​តែ​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​រដ្ឋភិបាល​កម្ពុជា​ ដៃ​គូរ​អភិវឌ្ឍន៍ និង វិស័យឯកជន​ប៉ុណ្ណោះទេ ថែមទាំង​តំរូវ​ឲ្យ​មាន​ការ​សម្របសម្រួល សហការ នៅក្នុង​ចង្កោម​ស្ថាប័ន ក្រសួង​ មន្ទីរ របស់​រាជ​រដ្ឋភិបាល និង សហគមន៍​អភិវឌ្ឍន៍ផង​ដែរ ជាពិសេសក្នុង​វិស័យ​សំ​ខាន់ៗ​ដូច​ជា កសិកម្ម​ និង អភិវឌ្ឍន៍ជនបទ និង អភិវឌ្ឍន៍ហេដ្ឋា​រចនា​សំ​ព័ន្ធ​ពាក់​ព័ន្ធ​នឹង​ធា​រា​សាស្រ្ដ និង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ ព្រមទាំងការ​សំ​រួល​ពាណិជ្ជកម្ម​។

» ការអនុវត្តប្រកបដោយ​ប្រ​សិទ្ធភាព​នូវ​យុត្តិសាស្រ្តមួយ ដើម្បី​ធានា​ថា ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ មាន​មូល​ដ្ឋាន​ទូ​លំ​ទូ​លាយ​សំ​រាប់​បង្កើត​ការងារ​ថ្មី និង​បង្កើន​ប្រាក់​ចំ​ណូល សំដៅ​លើក​កំ​ពស់​ស្ថាន​ភាព​សេដ្ឋកិច្ច នៅ​សហគមន៍​ជន​បទ​ និង ធ្វើឲ្យ​ពួកគាត់​អាច​ចូល​រួម​ចំ​ណែក​កាន់តែ​ច្រើន​ថែម​ទៀតក្នុង​សេដ្ឋកិច្ច​ជាតិ។​ ប្រ​ការ​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ក្នុង​ការរៀប​ចំ​ផែន​ការ និង ការ​អនុវត្ត​កម្ម​វិធី ដោយ​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល ដោយ​ផ្ដោត​លើ​ការ​បង្កើន​ផលិតភាព​ និង ពិពិធកម្មវិស័យ​កសិកម្ម ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម​ ការ​ស្ដារ​ឡើង​វិញ​ និង​ការកសាង​បណ្ដាញ​ផ្លូវ​ជន​បទ​ ព្រមទាំង​ផ្ដោត​លើ​ការពង្រីក​ការអប់រំ​ ការ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង មុខ​វិជ្ជា​ជា​វៈ និង សេវា​សុខ​ភាព​នៅ​តំ​បន់​ជន​បទ។

» ការ​បន្ត​ពង្រឹង​នូវ​ការ​សម្រួលពាណិជ្ជកម្ម និង ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា ទៅ​ក្នុង​ទី​ផ្សារ​តំ​បន់ ជាពិសេស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​អាស៊ាន​ មហាអនុតំបន់​ទន្លេ​មេគង្គ និងតំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាលកម្ពុជា​ សម្របសម្រួល​ឲ្យ​កាន់តែ​ជិត​ស្និទ្ធថែម​ទៀត នូវយុត្តិសាស្រ្ដ​ និង កម្មវិធី​អភិវឌ្ឍន៍​នានា​របស់​ខ្លួន សំរាប់​វិស័យ​មួយ​ចំនួន​ដូច​ជា​ ៖ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ‍«ផ្លូវថ្នល់ ផ្លូវ​រថភ្លើង កំពង់ផែ និង ព្រលាន​យន្ដ​ហោះ» ការអភិវឌ្ឍន៍​វិស័យ​ឯក​ជន​ ‍‍‍«ជាពិសេស​ការរៀប​ចំ​ផែន​ការ​និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​» ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ជាពិសេស​ ការបង្កើត​លក្ខខ័ណ្ឌ​ការងារ​ចាំបាច់នានា ដើម្បីធ្វើ​សមា​ហរណកម្មសហសគ្រាសធុន​តូច និង មធ្យម  ក្នុង​វិស័យ​មិន​រៀប​រយ​ ទៅ​ក្នុង​សេដ្ឋកិច្ច​រៀប​រយ​វិញ​។

» ការពង្រឹង​សមត្ថភាព​ស្ថាប័នរបស់​រាជ​​រដ្ឋាភិបាល ដើម្បី​ផ្ដល់​សេវា​កម្ម​របស់​ខ្លួន​ឲ្យ​មាន​ប្រ​សិទ្ធភាព​ និង ជំរុញ​វប្បធម៌​តម្លាភាព និង គនេយ្យ​ភាព​ តាម​រយៈ​ការ​រៀប​ចំ​ និង អនុវត្ត​យុត្តិសាស្រ្ដ​អភិវឌ្ឍន៍សមត្ថភាព យ៉ាង​ទូលំទូលាយមួយ ដែល​គ្រប់ដណ្ដប់​លើ​គ្រប់​ស្ថាប័ន​សាធារណៈទាំង​អស់​ និង​មាន​កិច្ច​សហការ​ពីស្ថាប័ន​សាធាណៈទាំង​នោះ​ គឺ​ជា​អទិភាព​ចំ​បង​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​៕

ទាំង​នេះ​គឺជា​អត្ថបទ​មួយ​ចំ​ដែល​បាន​ចុះ​ផ្សាយ​នៅ​គេហទំ​ព័ររបស់​ក្រសួង​សេដ្ខកិច្ច​ និង ហិរញ្ញវត្ថុ កម្ពុជា។ អ្នក​ទាំង​អស់​គ្នា​​អាច​​អាន​​អត្ថ​បទ​​ទាំង​​ស្រង់​​បាន​ ដោយ​ចុច​លើ​ បណ្ដាញ​នេះ រឺ អាច​ចូល​ទៅ​អាច​អត្ថបទមួយចំនួនទៀតដោយ​ ចុច​ទីនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s