សិក្សាកម្មវិធី Java ភាគ១

កម្មវិធី Java ជាភាសាប្រូក្រាមកុំព្យូទ័រ (Programming Language) ដែលកំពុងពេញនិយមពីសំណាក់​​អ្នក​សិក្សា​ផ្នែក​ពត៌មាន​វិទ្យា ​ ក៏ដូចជា​​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ និង ទូរស័ព្ទ។​ នៅពេលនេះ​ខ្ញុំ​ចង់​លើក​យក​មក​បង្ហាញ​ពី​កម្មវិធី​នេះ​ ដើម្បី​ចែក​រំលែក​ការ​ចេះ​ដឹង​ខ្លះៗ​ដល់​អ្នក​សិក្សា​ពត៌មាន​វិទ្យា​ អ្នក​ដែល​ចូល​ចិត្ត​និង​ មាន​បំណង​បង្កើត​កម្មវិធី​​ជាមួយ​ Java ហើយ​ក៏ដើម្បី​បង្កើន​ការយល់​​ដឹង​ផ្ទាល់​ខ្លួន​ឯងដែរ​ និង​ ទទួល​យក​ការ​រិះគន់​កែ​លំអរ​ពី​សំណាក់​អ្នក​ទាំង​អស់​គ្នា។

ជាដំបូង​ ខ្ញុំ​សុំ​និយាយ​ពី​ប្រវិត្តិ​បន្តិចបន្តួច​ពី​កម្មវិធី​ Java ដើម្បីជា​ស្ពាន​ឈាន​ដល់​ការ​សរសេរកម្មវិធីនេះ​​។​ នៅ​កំឡុង​ឆ្នាំ​ ១៩៩១ ក្រុមវិស្វករ​ក្រុមហ៊ុន Sun  ដែលដឹកនាំដោយ​ Patrick Naughton និង James Gosling​ មានបំណង​ចង់​បង្កើតភាសា​កុំព្យូទ័រ​សំរាប់​​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធដូចជា Cable TV Box ។ ដោយសារ​ប្រព័ន្ធ​នោះ​មាន​កំរិត​អង្គចងចាំ (Memory) តូច ដូច្នេះ កម្មវិធី​ក៏ត្រូវ​មាន​ទំហំតូច និង មានកូដ (Code)  ដែលអាចមើល​ឃើញ។ ហើយម្យ៉ាងទៀត ដោយសារ ក្រុមហ៊ុនផលិតកុំព្យូទ័រ​ផ្សេងៗគ្នា នាំឲ្យការ​ជ្រើស​រើស Processor ខុសៗគ្នា ដូចច្នេះភាសាប្រូក្រាមនេះ​ត្រូវ​តែ​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ Processor រឺ​ ប្រព័ន្ធ​ប្រតិបត្តិការណ៍​ ដែលអាចហៅថា  Cross Platform ។ គំរោងនេះ ត្រូវបាន​ដាក់ឈ្មោះថា « Green » ។ គំរោង Green នេះបាន​ប្រើ​ប្រាស់ Virtual Machine ដើម្បី​ដោះស្រាយ​លើ​បញ្ហា Cross Platform រឺ អាចថា ដើម្បី​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរ​ការ​បាន​លើ​គ្រប់​ម៉ាស៊ីនកុំព្យូទ័រ។ ដោយសារ អ្នកនៅ​ក្នុង​គំរោង​ Green ភាគច្រើន​អ្នក​ជំនាញ​ខាង C++ នាំឲ្យ​ភាគច្រើនកូដ (Syntax) យក​លំនាំ​តាម​ C++ ហើយ​​ ជាប្រភេទភាសា Object Oriented មិនមែនបែប Procedural.  ដំបូងភាសានេះ ត្រូវបានដាក់ឈ្មោះ​ដោយ​ James Gosling ថា “Oak” ប៉ុន្តែដោយសារ​ឈ្មោះនេះ មានរួចមកហើយ នាំឲ្យ SUN ប្ដូរទៅ​ជា​ភាសា Java ដែល​ឈ្មោះ​នេះ​នឹក​ចេញ​​​​នៅពេលពួកគេ​កំពុងអង្គុយ​ផឹកកាហ្វេ​នៅ​ហាង​ការហ្វេមួយ ដោយ​មិត្ត​ម្នាក់​ក្នុង​ចំនោម​ពួក​គេនិយាយពីពាក្យ Java ដោយ​អចេតនា ដើម្បី​បង្ហាញ​ពី​ប្រភព​នៃគ្រាប់​ពូជ​កាហ្វ​ដែល​កំពុង​ផឹក ពេលនោះ​ពួកគេ​ក៏​យល់ព្រម​គ្នា​ដាក់​ឈ្មោះថា Java តែម្ដងទៅ។​ ផលិត​ផល​ដំបូង​របស់​គំរោង Green គឺ Star 7 ដែល​ជា​កម្មវិធី​​មួយ​​សំរាប់​គ្រប់​គ្រង​ចំងាយ​ឆ្ងាយ​ដ៏ឆ្លាតវៃ។ ដោយសារតែ​ទី​ផ្សារ​មិន​ទាន់​​មាន​ការ​ចាប់​អារម្មណ៍​ជាមួយ​ផលិតផល​ដ៏ឆ្លាតវៃនេះ នាំឲ្យ​គំរោង​ Green ត្រូវតែស្វែងរកទី​ផ្សារ​ផ្សេង​ទៀត​ពី​បច្ចេកវិទ្យា​ដែល​ខ្លួន​បាន​ផលិត។ នៅពេល​នេះ​ផង​ដែរ​ បច្ចេកវិទ្យា​ខាង​អ៊ីនធឺណែត​​កំពុងតែ​រីក​សុះ​សាយ​ និង ពេញ​និយម​ នាំ​ឲ្យ​អ្នកគ្រប់គ្រងគំរោង Green នេះ ក៏បាន​ប្រើប្រាស់​ Java  សំរាប់​ការ​បង្កើត​វែប​សាយ​ផង​​ដែរ​។

តាមរយៈការបកស្រាយរបស់ក្រុមហ៊ុន SUN ភាសាប្រូក្រាម Java មាន​លក្ខណៈពិសេស​មួយ​ចំនួន​ដូច​ខាងក្រោម​៖

  • សាមញ្ញ ដែលមានន័យចថា ភាសាប្រូក្រាមនេះមានភាពងាយស្រួលប្រើប្រាស់ ហើយ​ មាន​កូដ (Syntax) ប្រហាក់ប្រហែលនឹង​ C++ តែ ចំពោះ Java បានកែប្រែមួយចំនួន ដូចជា លុបបំបាត់​នូវ Pointer ដែលពិបាកក្នុងការប្រើប្រាស់ ហើយ Java ក៏បានបន្ថែម multiple inheritance និង automatic memory allocation និង memory garbage collection ។
  • Object Oriented នៅក្នុងភាសា Java ផ្អែកលើ Object Oriented ដែលកម្មវិធីត្រូវ​បាន​បង្កើត​ជា​​ម៉ូឌុល (Module) សំរាប់អាចយកមកប្រើប្រាស់បាននៅពេលក្រោយ រឺ សំរាប់​ប្រើក្នុង​កម្មវិធី​ផ្សេង​ទៀត​។
  • Interpreted ភាសា Java ត្រូវដំណើរដោយប្រើប្រាស់ Java Virtual Machine (JVM) សំរាប់បក​ប្រែ​កូដ​ទៅ​ជាកូដម៉ាស៊ីន រឺ Bytecode ដែលអាចដំណើរការបាននៅគ្រប់ម៉ាស៊ីន រឺ Platform ។
  • Robust កម្មវិធី Java មានសមត្ថភាព​ខ្ពស់និងជាក់លាក់​ ក្នុង​ការ​ពិនិត្យ​មើលកំហុសឆ្គង​កូដ​ បើប្រៀបទៅនឹង​ភាសា​ប្រូក្រាម​ផ្សេងៗទៀត​។ ការពិនិត្យកំហុសឆ្គងនេះ គឺ Java បានប្រើ​ប្រាស់​ Runtime-Exception Handling ដែលអាចត្រួតពិនិត្យ និង បង្កភាពងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់។
  • សុវត្ថិភាព (Secure) ការប្រើប្រាស់ Java ការបង្កើតកម្មវិធីអ៊ីនធឺណែត Java បានបំពាក់នូវ​ ម៉ូឌុល​មួយចំនួន​បង្កើនប្រ​ព័ន្ធ​សុវត្ថិភាព ពីការ​ជ្រៀតជ្រែកពីសំណាក់​អ្នក​ប្រើ​ប្រាស់ទាំងឡាយ។
  • Portable មានន័យថា Source code រឺ កម្មវីធី Java អាចយកទៅប្រើប្រាស់នៅក្នុង Platform កុំព្យូរទ័រ​ណា​ក៏បាន ដោយ​មិន​បាច់​ Compile កម្មវិធីនោះម្ដងទៀតទេ។

នៅពេលនេះ​និយាយពី​ការ​ប្រើ​ប្រាស់​ Java  នៅ​ក្នុង Platform Window រឺភាសា​សាមញ្ញ​ថា នៅ​ក្នុង កុំព្យូរទ័រ​ដែល​ប្រើប្រាស់វីនឌូ។ ដើម្បីនឹងអាចដំណើរការកម្មវីធី Java បាន ជាធម្មតាគឺត្រូវតែ Install កម្មវិធី Java សំរាប់ Compile កូដកម្មវិធី Java ដែលនិយាយសាមញ្ញថា សំរាប់​បកប្រែភាសាប្រូក្រាម Java ទៅជា​ភាសា​ម៉ាស៊ីន ដើម្បីឲ្យ​ម៉ាស៊ីន​កុំព្យូរទ័រ យល់​ពីកម្មវិធី​ដែល​យើង​បង្កើត​ និង ដំណើរ​ការ​វា។ ការតំឡើង កម្មវិធី Java មានភាព​ងាយ​ស្រួល​ទេ ដោយ​អនុវត្ត​ជំហ៊ាន​ៗមួយចំនួនដូច​ខាង​ក្រោម ៖

  • ទាញយកកម្មវីធី Java ពីគេហទំព័រណាមួយ ឬ អាចទាញយកនៅទីនេះ
  • បន្ទាប់មក ចុចពីរដងលើកម្មវីធី Java ដែលបាន​ទាញ​យក ដើម្បីតំឡើង ដោយអនុវត្ត​តាម​ការណែនាំ រហូត​បាន​បញ្ចប់​ការ​ដំឡើង​។

ការតំឡើងបានរួចរាល់ ឥឡូវការសរសេរ និង សាកល្បង ដំណើរការកម្មវីធីដែលបានសរសេរ។ ការ​សរសេរកម្មវិធី Java អាច​សរសេរ​លើ​បាននៅ Editor ជាច្រើន ដូចជា Notepad, Notepad++, Gel ហើយនិង​ IDE មួយចំនួនទៀត ដែលកំពុងនិយម គឺ NetBean  ដែលអាចទាញយកដោយសេរីនៅ​គេហទំព័ររបស់​ NetBean ហើយបើចង់ប្រាស់ Notepad++  អាចទាញយកនៅទីនេះ

ដោយសារ​តែកម្មវិធី Java ផ្អែកលើ Object Oriented ចឹងទេការសរសេរកម្មវីធី Java ត្រូវគិតពីចំនុចមួយចំនួនដូចជា   រាល់​បញ្ហា​ត្រូវ​បំលែង រឺ​ រៀបចំជាថ្នាក់ (Class Object) ដែលនៅក្នុងថ្នាក់មាន Properties រឺ Attributes សំរាប់សំគាល់ថ្នាក់នីមួយៗ។ នៅក្នុងការ​ប្រកាស​លើកក្រោយ នឹងបង្ហាញពិស្ដារពីនិយមន័យ និង របៀបនៃ​ការកំណត់ Class Object ។ នៅក្នុងការសរសេរកម្មវិធី Java ​រាល់​ឯកសារ​ត្រូវមានឈ្មោះថ្នាក់ ហើយ ឈ្មោះឯកសារ​ត្រូវដាក់​ឲ្យដូចនឹងឈ្មោះថ្នាក់នៃកម្មវិធីនេះ។ ខាងក្រោមជាឧទាហរណ៍​ក្នុងការ​សរសេរ​កម្មវិធី Java  (ប្រើ Editor Notepad++)៖

បន្ទាប់ពីការសរសេររួច ត្រូវរក្សារទុកដោយដាក់ឈ្មោះ Hello.java ព្រោះយើងបានកំនត់ថ្នាក់វា Hello ។ ដើម្បីដំណើរកម្មវិធី ចុចបើក Command Prompt (cmd) នៅ Search លើ Start Window ដោយសរសេរ cmd រួចបើកកន្លែងដែលរក្សាទុកឯកសារ Java ដែលសរសេរហើយ។ ដើម្បី Compile បន្ទាប់ពីកំណត់ទីតាំងឯកសាររួច នៅក្នុងផ្ទាំង​ cmd ត្រូវសរសេរ Javac Filename.java (ឧទាហរណ៍  javac Hello.java)  បន្ទាប់មក ដើម្បីមើលលទ្ធផលនៃការ Compile កម្មវិធី​របស់​យើង​សរសេរ ដោយ​សរសេរ java Filename (ឧទាហរណ៍  java Hello) ។ ដើម្បីឲ្យកាន់តែច្បាស់​ សូម​មើល​ការបង្ហាញ​តាម​រយៈ​រូបភាព​ខាង​ក្រោម បន្ទាប់ពីបើកផ្ទាំង ​cmd ។​ ក្នុងរូបភាពត្រង់បន្ទាត់ក្រហមពីក្រោម របៀបរសរសេរដើម្បី Compile Program ដែលនៅមុនឃ្លា javac Hello.java គឺជា​ទីតាំងដែលឯកសារកម្មវិធី java ដែលបានរក្សាទុក។ តាមរយៈរូបភាពខាងក្រោមបានបង្ហាញថា កម្មវិធីដែលយើងសរសេរ មិន​មាន​កំហុស​​​ឆ្គង រឺ Error ទេ។

បន្ទាប់ពីកម្មវិធីបាន Compile រួចដោយគ្មានកំហុសឆ្គង  យើងអាច RUN កម្មវិធី ដើម្បីមើលលទ្ធផល​ដែល​យើង​បាន​សរសេរ ។ មើលរូចខាងក្រោម ដែលត្រង់ទីតាំងលេខ ២ ជាការសរសេរ ដើម្បីឲ្យកុំព្យូរទ័រ RUN កម្មវិធី java ហើយ បន្ទាប់មានលេច ៣ ជាលទ្ធផល​នៃកម្មវិធី​ដេលយើងបាន​សរសេរ​ ៖ កម្មវិធីដំបូងរបស់យើងបានចប់ដោយជោគជ័យ សូមចាំបន្តនៅប្រកាសបន្តបន្ទាប់ទៀត។

2 thoughts on “សិក្សាកម្មវិធី Java ភាគ១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s