ការធ្វើខ្លួនអោយអ្នកដទៃជឿជាក់ និង មានទំនុកចិត្ត

ខ្ញុំអផ្សុកពេក​អង្គុយអានសៀវភៅលេងៗ ស្ដីពី ការអភិវឌ្ឍន៍ខ្លួន កែសំរួល​ដោយ លោក​ ច័ន្ទ រិទ្ធី ។ សៀវភៅនេះដូច​យូរដែរហើយ តែ​ពេលអាច​ដូច​ចាប់​អារម្មណ៍គួរសមដែរ មានគំនិត​អប់រំមួយចំនួន​សំរាប់​កសាង​ជីរិត​ឲ្យ​បាន​ល្អ​ប្រ​សើរ (តែ​មិន​ប្រកដ​ថា​ធ្វើ​តាម​សៀវ​ភៅ​ហ្នឹង​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជី​វិតទេ គ្រាន់​តែសំរាប់​ពិចារណា​)។ ខាងក្រោម​នេះ​ ខ្ញុំ​លើក​យក​មួយ​ចំនុច​តូច​ក្នុង​សៀវ​ភៅ​នេះ​ ដែល​និយាយ​អំពី​ការ​ធ្វើ​ខ្លួន​ឲ្យ​អ្នក​ដទៃ​ជឿ​ជាក់​ និង មាន​ទំ​នុក​ចិត្ត ទុក​គ្រាន់​ដើម្បី​ជា​ចែក​ចាយ​អាន​កំសាន្ត​ និង​ ការ​ពិរចារណា៖

“ដើម្បី​នឹង​សាង​ភាព​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​ អោយ​កើត​មាន​ឡើង​បាន​ប្រ​ការ​ដែល​សំ​ខាន់​ គឺ​យើង​មិន​ត្រូវ​ធ្វើ​អោយ​អ្នក​ដទៃ​រង​ទុក្ខ​ រឺ ក្ដៅ​ក្រ​ហាយ​រហូត​ដល់​គេ​អត់​ទ្រាំ​មិន​បាន​ ព្រោះ​កាល​បើ​អ្នក​ដទៃ​គេ​អត់​ទ្រាំ​មិន​បាន​គេ​ក៏​បាន​រមែង​តប​ត​មក​យើង​ វិញ​ ហើយ​ ក៏​អាច​ក្លាយ​ជា​សត្រូវ​របស់​យើង​ផង​ដែរ​។ “

ការ​ធ្វើ​ខ្លួន​អោយ​អ្នក​ដទៃ​គេ​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ យើង​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ។​ អ្នក​ដែល​ត្រូវ​មេ​បញ្ជា​ការ​ រឺ អ្នក​គ្រប់គ្រង​ការ​ងារ​ខ្វះ​ទំនុក​ចិត្ត​ អ្នក​នោះ​ក៏ពិ​បាក​នឹង​ធ្វើ​ការ​ងារ​អោយ​ល្អ​បាន​ដែរ​។ ភាព​ជឿ​ជាក់​មាន​ទំ​នុក​ចិត្ត​អាច​នឹង​កើត​មាន​ឡើង​លើ​បុគ្គល​ណា​ក៏​អា​ ស្រ័យ​លើ​ទង្វើ​ និង គុណសម្បត្តិ​ដែល​បុគ្គល​នោះ​មាន​។ គុណ​សម្បត្តិ​ដែល​នឹង​ធ្វើ​អោយ​អ្នក​ដទៃ​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​លើ​យើង​ មាន​ដូចជា​ ភាពជា​អ្នក​មាន​របៀប​ ភាព​ជា​អ្នក​ត្រិះ​រិះ​ ភាពជា​អ្នក​ល្អិត​ល្អ​ ការរក​ហេតុ​ផល​អោយ​ត្រឹម​ត្រូវ​ សេច​ក្ដី​វិ​និ​ច្ឆ័យ​ដែល​ត្រឹម​ត្រូវ​ មិន​អាត្មា​និយម​ ការ​ស្មោះត្រង់​ ការ​មាន​សីល​ធម៌​ ការ​មាន​ទំ​នាក់​ទំ​នង​ល្អ​ ការ​រក្សា​សច្ចៈ​ ការ​មិន​លំ​អៀង​ ជា​រួម​គឺ​ការ​ទទួល​ខុស​ត្រូ​វ។​ អ្នក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​ងារ​ ក្នុង​តួ​នាទី​ ក្នុង​គ្រួសារ​ រឺ​ ក្នុង​សង្គម​ រមែង​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ដទៃ​ តែ​បើ​ជន​ណា​ប្រាស​ចាក​ការ​ទទួល​ខុស​​ត្រូវ​​តួ​នាទី​ និង ទង្វើ​របស់​ខ្លួន​ហើយ​នោះ​ អ្នក​ផង​ទាំង​ពួង​ក៏​រ​មែង​គ្មាន​ទំនុក​ចិត្ត​ឡើយ​។​ ​​​ពេល​ខ្លះ​មនុស្ស​ដែល​បាន​ធ្វើ​ការ​ដោយ​មាន​ការ​តាំង​ចិត្ត​ល្អ​ មាន​ការ​លះ​បង់​ខ្ពស់​ និង ក្លា​ហាន​ជា​រៀង​រហូត​មក​ តែ​មក​ដល់​ចន្លោះ​ពេល​មួយ​នោះ​ ស្រាប់​តែ​អ្នក​​ផង​បែរ​ជា​អស់​ជំ​នឿ​ជាក់​ ហើយ​​​លែង​មាន​ការ​និ​យម​ចូល​ចិត្ត​ អាច​បណ្ដាល​មក​ពី​យើង​បាន​ធ្វើ​អ្វី​មួយ​ខុស​ឆ្គង​ដោយ​មិន​បាន​តាំង​ចិត្ត​ អាច​ជា​ការ​​វិនិច្ឆ័យ​ដែល​មិន​ត្រឹម​ត្រូវ​ រឺ អាច​ខ្លះ​ការ​ការ​ពារ​ខ្លួន​ឯង​ ដូច​ជា​ យើង​មិន​បាន​ពន្យល់​ប្រាប់​ រឺ​ ផ្សព្វ​ផ្សាយ​អោយ​អ្នក​ដទៃ​យល់​អោយ​បាន​គ្រប់​គ្រាន់​ រឺ​ អោយ​បាន​ទាន់​ហេតុ​ការណ៍​។​ កាល​បើ​ដូច​នោះ​ ខ្លួន​យើង​រមែង​សាប​រលាប​​ រឺ បាត់​បង់​ការ​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​ពីសំនាក់​អ្នក​ដែល​ធ្លាប់​តែ​មាន​ការ ​និយម​ចូល​ចិត្ត​ និង កោត​សរ​សើរ​យើង​។​ ​ការ​ដែល​យើង​នឹង​សាង​ភាព​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​អោយ​កើត​មាន​ឡើង​នឹង ​ខ្លួន​យើង​បាន​នោះ​ ប្រការ​ដែល​សំខាន់​គឺ យើង​មិន​ធ្វើ​អោយ​អ្នក​ដទៃ​រង​ទុក្ខ​ រឺ ក្ដៅ​ក្រហាយ​រហូត​ដល់​គេ​អត់​ទ្រាំ​មិន​បាន​ ព្រោះ​ការ​អត់​ធ្មត់​របស់​មនុស្ស​យើង​មាន​ដែន​កំនត់​។​ បើ​យើង​ធ្វើ​អោយ​គេ​កាន់​តែ​ទ្រាំ​មិន​បាន​ច្រើន​ឡើង​ប៉ុន​ណា នោះ​ពិត​ណាស់​គេ​តែង​តែ​តប​​ត​នឹង​ទង្វើ​របស់​យើង​​វិញ​​ច្រើន​ឡើង​ប៉ុន​នោះ ​ដែរ​ ហើយ​គេ​លែង​ជឿ​ជាក់​លែង​មាន​ទំ​នុក​ចិត្ត​លើ​យើង​ និង​ អាច​ក្លាយ​ជា​សត្រូវ​របស់​យើង​ផង​ដែរ​។​​​ ​ប្រ​សិន​​បើ​យើង​អាច​រក្សា​សេច​ក្ដី​ស្មោះ​ត្រង់​ និង សុច​រិត​ទុក​ជាប់​ជា​ប្រ​ចាំ​បាន​នោះ​ ពិត​ណាស់​យើង​នឹង​ក្លាយ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ជឿ​ជាក់​ និង មាន​ទំនុក​ចិត្ត​។ ការ​ប្រ​ព្រឹត្តិ​ខ្លួន​ជា​មនុស្ស​មាន​កិត្តិយស​ និង រក្សា​កិត្តិនាម​ជាប់​ជា​ប្រ​ចាំ​ ​រឺ​ មិន​ធ្វើ​អ្វី​ដែល​នឹង​ធ្វើ​អោយ​អ្នក​ផង​មើល​ងាយ​មើល​ថោក​បាន​ នោះ​អ្នក​ដែល​គេ​សេព​គប់​ជា​មួយ​​តែង​ជឿជាក់​មាន​ទំ​នុក​ចិត្ត​។ យើង​នឹង​ឃើញ​ថា​មន្ត្រី​រាជ​ការ​ដែល​ស្រលាញ់​កិត្តិយស​ តែង​តែ​មិន​ធ្វើ​អ្វី​អោយ​ខូច​កេរ្តិ៍​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​ក៏មាន​មន្ត្រី​រាជ​ការ​មួយ​ចំ​នួន​តូច​ដែរ​ ដែល​ពុក​រលួយ​រឺ​និយម​បក្ស​ពួក​​ ដែល​ជា​ហេតុ​បង្ក​អោយ​មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ ដោយ​សារ​តែ​គេស្រលាញ់​លុយ​ រឺ​ ស្រលាញ់​បក្ស​ពួក​ជាង​ស្រលាញ់​កិត្តិយស​និង​កិត្តិនាម​។ ​យើង​មាន​គោល​ការណ៍​ដែល​នឹង​ធ្វើ​អោយ​ អ្នក​ដទៃ​ជឿ​ជាក់​មាន​ទំ​នុក​ចិត្ត​ដូច​តទៅនេះ ៖

-​​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ និង សុចរិត​។​ មិន​ធ្វើ​ការ​អ្វី​ដោយ​លោភៈ​ ទោសៈ​ មោហៈ​ រឺ ដោយ​ការយល់​ដឹង​មិន​បាន​ដល់​ហេតុ​ការណ៍​ពិត​ តែ​ត្រូវ​មាន​ការ​ត្រិះ​រិះ​ មាន​ហេតុផល​ និង មាន​ការ​វិនិច្ឆ័យ​ដែល​ត្រឹម​ត្រូវ​។

-​ត្រូវ​ចេះ​ការពារ​ខ្លួន​ឯង​ភ្លាមៗ​នៅ​ពេល​ដែល​កើត​ហេតុការណ៍​ ណា​មួយ​ មិន​បណ្ដែត​បណ្ដោយ​អោយ​រឿង​ហេតុ​នោះ​រីក​រាល​ដាល​ធំ​ឡើង​រហូត​ដល់​មិន​អាច​ ដោះ​ស្រាយ​បាន​ មិន​បណ្ដោយ​អោយ​គេ​ចោទ​ប្រកាន់​ រឺ​ និន្ទា​រហូត​ដល់​ខូច​កេរ្តិ៍ឈ្មោះ​ ត្រូវ​រក​វិធីរំងាប់​ហេតុ​អាក្រក់​តាំង​ពី​ដំ​បូង​ទី​។

-​​ធ្វើការ​ដោយ​ភាព​ល្អិត​ល្អ​ន់​ ហើយ ហ៊ាន​ទទួល​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង​លើ​ការងារ​ដែល​បាន​ធ្វើ​នោះ​ បើ​មាន​ទង្វើ​ណា​មួយ​ខុស​ឆ្គង​ក៏​មិន​គួរ​នឹង​ដោះ​ស្រាយ​យក​រួច​ខ្លួន​ ត្រូវ​ហ៊ាន​ទទួល​កំហុស​ ហើយ​ ចាត់​ទុក​ថា​ វា​ជា​មេ​រៀន​ដ៏​ល្អ​ដែល​នឹង​មិន​ធ្វើ​អោយ​យើង​មាន​កំហុស​បែប​នោះ​ជា​ថ្មី​ ទៀត​។

-​​ត្រូវ​ជឿ​ជាក់​​ នឹង មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​ ព្រោះ​មនុស្ស​ដែល​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​ តើ​នឹង​ធ្វើ​អោយ​អ្នក​ដទៃ​ទុក​ចិត្ត​លើ​ខ្លួន​បាន​យ៉ាង​ដូច​ម្ដេចទៅ? ការ​ជឿ​ជាក់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នឹង​ធ្វើ​អោយ​យើង​ធ្វើ​ការ​ងារ​ អ្វី​មួយ​យ៉ាង​ជាក់​លាក់​ និង រួច​រាល់​ដោយ​ល្អ​មិន​ងាយ​នឹង​ខុស​ឆ្គង​។

-​​ត្រូវ​មាន​គុណ​ធម៌​ជា​គ្រឿង​គ្រប់​គ្រង​ចិត្ត​។ អំ​ពើ​អា​ក្រក់​មិន​មែន​ជា​ឧបករណ៍​សំ​រាប់​ត​ស៊ូ​ទប់​ទល់​នឹង​សត្រូវ​នោះ​ទេ ព្រោះ​អំពើ​អាក្រក់​មាន​តែ​ទទួល​នូវ​ការ​បរាមុខ​ពី​អ្នក​ផង​តែ​ប៉ុន​នោះ​ ឯគុណ​ធម៌​វិញ​មាន​តែ​ធ្វើ​អោយ​អ្នក​ផង​គេ​ស្រ​លាញ់​ និង ជឿ​ជាក់​មាន​ទំ​នុក​ចិត្ត​។

-​ត្រូវ​បំបាត់​ភាព​អាត្មា​និយម​ ហើយ មាន​ការ​លះ​បង់​ មិន​ផ្លោះ​រំ​លង​ក្នុង​ការ​ធ្វើ​ការងារ​តាម​តំនែង​តួនាទី​។ មនុស្ស​ដែល​ផ្តាច់​ការ​ទោះបី​ជា​មាន​គេ​ជឿ​ជាក់​នៅ​គ្រា​ដំបូង​ តែ​នឹង​មាន​គេ​ស្អប់​រឺ​ខ្វះការ​ជឿ​ជាក់​នៅ​រយៈ​ពេល​វែង​ ព្រោះ​មនុស្ស​យើង​មិន​ចូល​ចិត្ត​អោយ​​នរណា​មក​កៀប​សង្កត់​យូរៗ​នោះ​ទេ។

-​​បើ​យើង​ជា​អ្នក​គ្រប់​គ្រង​ ជា​អ្នក​បង្គាប់​ រឺ​ ជា​អ្នក​បញ្ជា​ត្រូវ​ធ្វើ​ខ្លួន​អោយ​សម​រម្យ​ ត្រូវ​មាន​ភាព​យុត្តិធម៌​ និង មិន​លំ​អៀង​។​ ការ​ធ្វើ​អោយ​អ្នក​ក្រោម​បង្គាប់​ជឿ​ជាក់​មាន​ទំ​នុក​ចិត្ត​ រឺ​ គោរព​រាប់​អាន​ ត្រូវ​មាន​អធ្យាស្រ័យ​ល្អ​ មិន​កេង​ប្រ​វ័ញ្ច​ពី​កូន​ចៅ និង​ ត្រូវ​ធ្វើ​ខ្លួន​គួរ​អោយ​ខ្លាច​ក្រែង​ចិត្ត​ផង​។

-​​បើ​យើង​​ជា​អ្នក​ក្រោម​បង្គាប់​បញ្ជា​ត្រូវ​ធ្វើ​ការ​ដែល​ អ្នក​បង្គាប់​បញ្ជា​បាន​ប្រ​គល់​អោយ​ ដោយ​មាន​ការ​តាំង​ចិត្ត​អោយ​បាន​​ផល​ល្អ​បំ​ផុត​ ដើម្បី​អោយ​ស្នា​ដៃ​ចេញ​មក​ជា​គ្រឿង​ធានា​រ៉ាប់​រង​ការ​ជឿ​ជាក់​ពី​​អ្នក​ធំ៕

66 thoughts on “ការធ្វើខ្លួនអោយអ្នកដទៃជឿជាក់ និង មានទំនុកចិត្ត

  1. បើមនុស្សមានការអត់ធ្មត់និងតាំងចិត្តបានយ៉ាងនេះនោះ មនុស្សប្រហែលមិនមានអ្នកណាចិត្តក្តៅទេ តែធម្មជាតិបង្កើត​មនុស្សមកខុសគ្នា ធ្វើឲ្យគេមានទំនុកចិត្តលើកលែងតែយើងល្អដែរ បើយើងអាត្មានិយមហើយ ធ្វើមេចក៏គេមិនជឿដែរ​អាគិគិៗៗៗ

    ចូលចិត្ត

  2. ហ្នឹងហើយ​បាន​ថា​ ទាល់តែ​យើងអាច​ធ្វើ​ខ្លួន​ឲ្យ​ប្រ​សើរ​ជា​មុន​សិន​ ទើប​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​ផង​ទាំង​ឡាយ​បាន។​ ដរាបណា​ យើង​មិនទាន់​អប់រំ​ និង គ្រប់​គ្រង​ខ្លួន​ឯង​បាន មិន​ងាយ​នឹង​អាច​ឲ្យ​គេ​មាន​ជំ​នឿ​ជាក់​លើ​យើង​បាន​ទេ​ (​តែ​ចំ​ពោះ​ផ្កាយ ខ្ញុំ​មាន​ជំ​នឿ​ទុក​ចិត្ត​ និង​ ជឿ​ជាក់ ហេ ហេ​ ) 😦

    ចូលចិត្ត

    • តែពេលខ្លះ ទោះយើងធ្វើល្អប៉ុណ្ណា ក៏មិនអាចឲ្យគេជឿជាក់យើងទាំងស្រុងបានដែរ ។ បើម្នាក់ៗអប់រំខ្លួនឯងបានគ្រប់ គ្រង់ខ្លួនឯងបានគ្រប់គ្នានោះ ម្ល៉េះសមពិភពលោកនេះគ្មានទេសង្រ្គាម គ្មានទេការឈ្នានីសនោះ ។ ចំពោះផ្កាយ? ជឿជាក់? ជឿជាក់ថា ធ្វើមិនបានត្រូវហេ? អាគិគិៗៗៗ

      ចូលចិត្ត

      • អ្នកដែល​មិន​ទុក​ចិត្ត​លើ​គេ​ដែល​​ស្មោះ​ត្រង់ និង​ ធ្វើ​ល្អពិតប្រាកដ​ បានន័យថា​ម្នាក់នោះ​ក៏​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ដែរ​ (ខ្ញុំ​មិន​មែន​ឲ្យ​ជឿ​ជាក់​ទាំង​ស្រុង​ទេ តែ​ក៏​គួ​ឲ្យ​តំ​លៃ​អ្នក​ដែល​បាន​ធ្វើ​ល្អ​ស្មោះ​ត្រង់​ដែរ​)។ ហើយ​ក៏ត្រឹម​ត្រូវ​ដែរ​ដែល​ថា​ មនុស្ស​មិន​ធ្វើ​ល្អ​បាន​គ្រប់​រូប​ទេ តែ​សំ​ខាន់​គឺ​អាច​ចាប់​ផ្ដើម​ពី​ខ្លួន​យើងផ្ទាល់​ ហើយ មាន​សុទិដ្ឋិនិយម​ថា​អ្នក​ដទៃ​ក៏​អាច​ធ្វើ​ល្អ​ចំពោះ​យើង​ ជឿជាក់​លើ​យើង​ដែរ បើ​យើង​ធ្វើ​ល្អ​ចំ​ពោះគេ។
        ហើយ ចំពោះ​ផ្កាយ​ ខ្ញុំ​ចង់​និយាយ​ថា​ ខ្ញុំ​ជឿ​ជាក់​ថា ជា​​មនុស្ស​ល្អ​ គួរ​ឲ្យ​ទុក​ចិត្ត​ ជឿ​ជាក់​៕

        ចូលចិត្ត

      • ប្រហែលហើយ ពេលខ្លះ សូម្បីតែយើងខ្លួនឯង ក៏មិនជឿ​ជាក់និងទុកចិត្តខ្លួនឯងដែរ កុំថាអ្នកដទៃនោះ ។
        បើផ្កាយវិញ គ្រីយ៉ាជឿជាក់ម្លេះ? ប្រាកដហើយឬ? គ្រីយ៉ាអាចគិតខុសណា៎ ព្រោះផ្កាយមិនមែនជាមនុស្សល្អ អីណាស់ណាទេ តែក៏មិនដែលនឹងប្រាថ្នាធ្វើអាក្រក់ ឬឲ្យ​អ្នក​ដទៃមានបញ្ហាដោយសារផ្កាយដែរ

        ចូលចិត្ត

      • ធម្មតាមនុស្សមិនដែល​និយាយ​ថា​ខ្លួន​ឯង​ល្អ​គ្រប់​យ៉ាង​នោះ​ទេ តែ​កាយ​វិការ​ រឺ ទង្វើ​ និង សំ​ដី​សំ​ដៅ​របស់យើង​ ក៏​អាច​ធ្វើ​ឲ្យអ្នក​ដទៃមើល​ដឹង​ថា​យើង​ជា​មនុស្ស​បែប​ណាដែរ ថ្វីត្បិត​តែ​មិន​អាច​ដឹង​ទាំង​អស់ ពី​ចិត្ត​ពី​ថ្លើម​ ហូ​ ហូ​…
        ដូចផ្កាយ​ចឹង​ ថ្វី​ត្បិត​តែខ្ញុំ​មិន​ដែល​ឃើញ​ មិន​ដឹង​ពី​មុន​មក​ តែ​តាម​ការទំនាក់​ទំនង​មួយ​រយៈពេល​នេះ ខ្ញុំ​ក៏​អាច​ស្មាន​ដឹង​ខ្លះ​ដែរពី​ផ្កាយ​ជា​មនុស្ស​បែប​ណា (ខ្ញុំ​មិនមែន​គ្រូទាយ​ទេ​ណ៎ា​) 🙂

        ចូលចិត្ត

      • មែនហើយ កាយវិការនិងទង្វើអាចបញ្ជាក់បាន តែបើគេ​មាន​ការអត់ធ្មត់ខ្ពស់ក្នុងការសំដែង គឺយើងមិនអាចចាប់​បាន​​នោះ​​ទេ តែពេលវេលានឹងអាចពិសោធន៍បាន ព្រោះ​មនុស្ស បើចិត្តគំនិតមិនល្អ មិនយូរមិនឆាប់គង់​តែ​បញ្ជេញនៅថ្ងៃ​ណា​មួយមិនខាន។
        សំរាប់ផ្កាយ គឺ​អរគុណ​ច្រើន​ដែលគ្រីយ៉ាមានគំនិត​សុទិដ្ឋនិ​យមចំពោះផ្កាយ ( ហ៊ឹម…..ស្មានតែគ្រីយ៉ា​ជា​គ្រូ​ទាយ​ហើយតើ វិះឲ្យគុណគូររកគូព្រេងឲ្យបាត់ អាគិគិ​ៗ​ៗៗ​ )

        ចូលចិត្ត

  3. អាចមើល​ខុស​មែន​បើ​មនុស្ស​ចេះ​លាក់​បាំង​កាយ​វិការ​របស់​ខ្លួន​ (ពិសេស​មនុស្ស​ស្រី) ។
    ណ្ហើយ កុំគិតច្រើន​ពេក សំខាន់​យើង​ត្រូវ​ធ្វើ​យ៉ាង​ដើម្បី​ធ្វើ​យ៉ាង​ណាអាច​រក​ក្ដី​សុខ​ឲ្យ​ខ្លួន និង អ្នក​ដទៃជុំ​ខ្លួន​យើង​ នោះ​ជីវិត​យើង​ពោរពេញ​ភាព​ស្រស់​បំ​ព្រង​។

    ចូលចិត្ត

    • សេចក្តីសុខរបស់យើង និងអ្នកដទៃពេលខ្លះមិនអាចកើតឡើងព្រមគ្នាទេ ពេលខ្លះដើម្បីអ្នកជុំវិញខ្លួន យើងមានតែលះ​បង់សេចក្តីសុខផ្ទាល់ខ្លួនប៉ុណ្ណោះ

      ចូលចិត្ត

      • វាអាចចឹង​ដែរ តែសំខាន់​ត្រូវរក​ដំណោះ​ស្រាយ​ដែល​ប្រសើរ​បំ​ផុត​។ មើលទៅ​អ្នក​ណា​ដែល​បាន​ផ្កាយ ច្បាស់​ជា​មាន​សេច​ក្ដី​មិន​ខាន​ទេ បើ​ចេះ​យល់​ចិត្ត​ម្លឹងៗ!!! (ស្ដាយ​ដែរ យើង​គ្មាន​និស្ស័យ​ ហេ ហេ 🙂 )

        ចូលចិត្ត

      • ដំណោះស្រាយគឺប្រាកដជារក តែបើល្អមិនល្អ យើងក៏មិន​អាចសន្មតបានដែរ ។ មិនប្រាកដថាអ្នកដែលបានផ្កាយ និង​មានសំណាង ឬសេចក្តីសុខនោះទេ ពេលខ្លះអាចជាសំ​ណាងអាក្រក់ក៏ថាបាន ព្រោះផ្កាយឈឺច្រើន

        ចូលចិត្ត

      • ការឈឺស្កាត់ជារឿងធម្មតាទេ ​បើ​ចេះ​យល់​ចិត្ត​គ្នា ស្រលាញ់គ្នាពិតប្រាកដ នោះប្រាកដជាចេះយក​ចិត្ត​ទុក​ដាក់ ថែ​រក្សា​គ្នា ថ្នាក់ថ្នម​គ្នា​មិនខាន​ (ចេះតែនិយាយទេ មិនដែល​មាន​ធ្លាប់​ផង តែគ្រាន់​តែ​ធ្លាប់​គិត​ចង់​ផ្ដល់​ភាព​កក់​ក្ដៅ​ សុភមង្គល ក្ដី​ស្រលាញ់​ពិតប្រាកដ និង​ ការ​ថ្នាក់​ថ្នម​ថែរ​ចំពោះ​អ្នក​ជា​ទី​ស្រលាញ់)។ 🙂

        ចូលចិត្ត

      • គ្រីយ៉ាដែលលឺពាក្យ១ហេ? គេថាការនិយាយ និង ការ​អនុវត្ត គឺមិនដូចគ្នាហេ និយាយបានស្រួល តែធាតុពិតគឺមិន​ដូច្នេះហេ ។ មនុស្សបើឈឺយូរៗម្តង មិនជាបញ្ហានោះទេ តែបើឈឺស្ទើររាល់ថ្ងៃនឹងធ្វើឲ្យយើងធុញថប់មិនខាន ទោះបីដំបូងមិនអី តែពេលវេលាអាចធ្វើឲ្យមនុស្សប្រែចិត្ត និងធុញទ្រាន់បានណា៎

        ចូលចិត្ត

  4. អាចចឹងមែន និយាយ និង អនុវត្ដ មិនដូចគ្នា តែសំខាន់​ត្រូវមាន​ការ​តាំង​ចិត្ត​ខ្ពស់​សំរាប់​ធ្វើ​វា​ នោះ​ការប្រែប្រួល​របស់​យើង​នឹង​មិន​ឃ្លាត​ឆ្ងាយប៉ុន្មាន​ពី​អ្វី​ដែល​បាន​កំ​នត់​ទេ ទោះ​បី​ជា​មិន​បាន​ ១០០% ​ក៏​ដោយ​។ ហើយ​ខ្ញុំ​ក៏មិន​​ហ៊ាន​​ថា​ ខ្លួន​ខ្ញុំ​ល្អ​ដូច​ការ​និយាយ​របស់​ខ្ញុំ​ដែរ តែ​គ្រាន់​តែ​តាំង​ចិត្ត​ព្យា​យាមធ្វើ​ និង សង្ឃឹម​ថា​អាច​ធ្វើ​បាន​​ដូច​អ្វី​ដែល​បាន​នឹក​គិត​កំ​នត់​ទុក​​។​

    ចូលចិត្ត

    • បើយើងសង្ឃឹមកាន់តែខ្លាំង ភាគរយនៃការខូចចិត្តក៏កាន់តែខ្លាំង ។ ទោះបីមានសមត្ថភាព តែបើគ្មានឱកាសទេ នោះអ្វីដែលយើងប៉ងក៏មិនអាចធ្វើទៅបានដែរ មិនថាចឹង?

      ចូលចិត្ត

      • ខ្ញុំដូច​ជា​អស់​ពាក្យ​និយាយ​ម៉ង​ហ្នឹង បើ​ផ្កាយ​គិត​ទៅ​តែ​ផ្លូវ​អវិជ្ជមាន​តា​រហូត​ចឹង​ រឿង​រ៉ាវ​គ្រប់​យ៉ាង​ពិត​ជា​មិន​អាច​ទៅ​រួច​មែនហ្នឹង​។ សាក​គិត​វិជ្ជមាន​ខ្លះ​មើល៍!!! 😛

        ចូលចិត្ត

      • សាកគិតហើយនឹង គិតឡើងពេលខ្លះហួសចិត្តនឹងខ្លួនឯង ផង រាល់ថ្ងៃគឺកុហកខ្លួនឯងច្បាស់ណាស់ ព្យាយាមសើច​ឡើង​អស់ចិត្តហើយ តែចុងក្រោយនៅតែមិនអាចបំភ្លេច​បាន​ដដែល

        ចូលចិត្ត

      • ហ៊ឺ ពិតជា​ពិបាក​មែន​ជី​វិត​សត្វ​លោក​ ខ្ញុំ​ក៏​ពិបាក​នឹង​​ថា​ដែរ​បើ​ដល់​ថ្នាក់​ហើយ​​ តែ​បើ​មាន​អ្នក​យល់​ចិត្ត​ មើល​ទៅ​ប្រហែល​ជា​អាច​ជួយ​ឲ្យ​រីក​រាយ​បាន។ និយាយ​តាម​ត្រង់​ ខ្ញុំ​​ក៏​ហាក់​ដូច​ជា​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​​ នៅ​ពេល​ដែល​ដឹងថា​​ជី​វិត​ផ្កាយ​បែប​ហ្នឹង​ ហើយ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​៕ 😦

        ចូលចិត្ត

      • នេះគេហៅថាជីវិត សូមទោសផងបើផ្កាយមានអ្វីធ្វើឲ្យ​គ្រី​យ៉ា​មិនសប្បាយចិត្ត ចឹងចាប់ពីពេលនេះទៅ ផ្កាយមិន​ប្រាប់​រឿងអីឲ្យគ្រីយ៉ាពិបាកចិត្តទៀតទេណា៎

        ចូលចិត្ត

      • ម៉េចមក​ត្រូវ​សុំ​ទោស​អី​ណា៎ ខ្ញុំ​មិន​សប្បាយ​ចំពោះ​ខ្លួន​ខ្ញុំ​ដែល​មិន​អាច​ជួយ​អី​បាន តែមិន​មែន​មាន​ន័យ​ថា​ផ្កាយ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ណ៎ា!!! ខ្ញុំ​រីក​រាយ​នឹង​ស្ដាប់​រាល់​បញ្ហា​តើ​ ហើយ​បើ​អាច​ជួយ​បាន​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត​។ 🙂

        ចូលចិត្ត

      • អត់​កើត​ទេ បើ​អត់​ប្រាប់​ចឹង​ ព្រោះ​រឿង​រ៉ាវ​មួយ​ចំនួន​ពេល​ដែល​យើង​និយាយ​ចេញ​មក​ អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ខ្លះ​ដែរ​ តែ​បើ​ផ្កាយ​លាក់​ចឹង​ នោះ​ប្រាកដ​ជា​កាន់​តែ​ស្មុគ​ស្មាញ​​ថែម​ទៀត​។ ចឹង​ទេ​ចែក​គ្នា​ដឹង ប្រសើរ​ជាង​លាក់​ទុក​តែ​ម្នាក់​ឯង​ ហើយ​ខ្ញុំ​​​ក៏​​កាន់​តែ​ខុស​ទៀត បើ​សិន​ជា​សប្បាយ​ចិត្ត​ខណៈ​ដែល​ផ្កាយ​កំពុង​តែ​មាន​ទុក្ខ​។ ​

        ចឹង​សរុប​មក​គឺ ត្រូវ​តែប្រាប់​!!! អូខេ??? 🙂

        ចូលចិត្ត

      • គ្មាន​កំ​ហុស​អីទេ បើ​ម្ចាស់​គេ​ទទួល​យក​បាន​ហើយ យើង​ទៅ​គិត​ថាខុស​អី​ទៀត​។​ កុំ​ទៅ​គិត​វែង​ឆ្ងាយ​ពេក​ គ្មាន​បញ្ហា​អី​ទេ​ ប្រាប់​អ្វី​ដែល​អាច​ប្រាប់​បាន​ ចែក​រំ​លែក​អ្វី​ដែល​អាច​ចែក​បាន​ ខ្ញុំ​រីក​រាយ​នឹង​ស្ដាប់ និង ជួយ​តាម​ដែល​អាច​ធ្វើ​បាន​។ 🙂

        ចូលចិត្ត

      • មិន​ស្ដាយ​ក្រោយ​ទេ!!!​ មុន​នឹង​សំ​រេច​ចិត្ត​និយាយ​ បាន​គិត​វែង​​ឆ្ងាយ​រួច​ហើយ ចឹង​ទោះ​បី​មាន​រឿង​អី​កើត​ឡើង​ក៏​មិន​ស្ដាយ​ដែរ​។ 🙂

        ចូលចិត្ត

      • មិនអីទេ មិន​ដែលភ្លេច​ពាក្យ​សំដី​ខ្លួន​ រឺ ​ផ្លាស់ប្ដូរ​ មិន​គោរព​ការ​សំ​រេច​ចិត្ត​របស់​ខ្លួន​ទេ​។ តាម​សប្បាយទៅ​ផ្កាយ​ ខ្ញុំ​អាច​ទទួល​បាន​ (ទោះ​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ​ ហេ ហេ​) :)​

        ចូលចិត្ត

      • អុញនោះ ចង់និយាយថាផ្កាយគីឡូធ្ងន់រឺយ៉ាងមេច? ដូច​មាន​អារម្មណ៍ថាគ្រីយ៉ាចង់ដៀមដាមហើយតើនេះ? អាគិគិៗៗ​ អរគុណសំរាប់សណ្តានចិត្តរបស់គ្រីយ៉ាណា ផ្កាយនឹងចង់​ចាំទុកជានិច្ច 😀

        ចូលចិត្ត

      • ប្រហែល​ដៀម​ដាម​មែន​ដឹង​ ហា ហា 😀
        ហើយ​ចង់​ធ្វើ​ម៉េច​ចុះ បើ​សិន​ជា​ដៀម​ដាម??? 🙂

        មិន​បាច់​គុណ​ស្រ័យ​អី​ទេ ហើយ​បើ​ចង់​ចង​ចាំ​ទុក​ក៏​បាន​ មិន​ចាំ​ទុក​ក៏​បាន​ដែរ អត់​បាន​ហាម​ឃាត់​រឺ​បញ្ជាអីទេ។ 😀

        ចូលចិត្ត

  5. ចំ និយាយនេះប្រាកដជាដៀមដាមមែនហើយ អាហ៊ិ ហ៊ិ ហាយ ហាយ អយុត្តិធម៌ណាស់លោកម្ចាស់បាវ មើលគ្រីយ៉ា​បំផ្លាញទឹកចិត្តផ្កាយហ៎ 😦
    បើដៀមដាមមែន មានទៅធ្វើចាអី? គឺឲ្យដៀមដាមម៉ាចាបាយនឹងណា៎ 😦

    ច្បាស់ជាចាំទុកហើយ មិនងាយភ្លេចទេ ព្រោះគេបើកដៃឲ្យយ៉ាងនេះហើយ អ្នកណាទៅភ្លេចបាននោះ អាគិគិៗៗៗ 😀

    ចូលចិត្ត

    • លោក​ម្ចាស់​ប៉ាវឥឡូវ​លែង​មាន​យុត្តិធម៌​ហើយ មិន​បាច់​ស្រែក​ហៅទេ​ 😀 ហើយ​បើ​ចង់​ឈ្នះ ក៏​ឈ្នះ​ទៅ​ មិន​ចាំ​បាច់​ហៅ​គេ​ជួយ​ទេ 🙂

      ចាំទុក​ក៏​ចាំ​ទៅ​ចឹង តែ​កុំ​បាន​តា​ម៉ាត់ ២ង៉ៃ​ក្រោយ​មក​ភ្លេច​បាត់អី ដឹង​គ្នាហើយ​!!! 😀

      ចូលចិត្ត

      • ចឹងលើលោកនេះគ្មានយុត្តិធម៌ទៀតហេ? អូយ អាណិត​ខ្លួន​ណាស់ ដែរគ្មានអ្នកណារកខុសត្រូវឲ្យចឹង ។ មិនបានចង់​ឈ្នះហេ តែក៏មិនបានថាចង់ចាញ់ដែរ គ្រាន់តែចង់រកការ​ពិតតែប៉ុណ្ណោះឯង អាគិគិៗៗៗ

        ចាំហើយ ម៉េចនឹងអាចភ្លេច? បើភ្លេចបើកប្លុកមើល នឹង​ចាំវិញជាមិនខាន

        ចូលចិត្ត

      • ត្រូវ​ហើយ លែង​មាន​យុត្តិធម៌​ទៀត​ហើយ ទាល់​តែ​យើង​ខ្លួន​ឯង​អ្នក​ឲ្យ​តំ​លៃ​យុត្តិ​ធម៌​បាន​អាច​មាន​។
        ចឹង​ចាត់​ទុក​ថា​ខ្ញុំ​ចាញ់​ចុះ​ មិន​បាច់​ចង់​រក​ខុស​ត្រូវអី​ទៀត​​ទេ ចង់​ដាក់​ទោស​ពិ​ន័យ​ក៏​ដាក់​មក​។ ហេ ហេ 🙂

        បើ​ចាំ​ពេល​បើក​ប្លុក​ គេ​មិន​ថា​ចាំទេ។ តាម​ចិត្ត​ទៅ មិន​បាច់​ចាំ​ក៏​បាន​ដែរ នាំតែ​ធ្ងន់​ខួរ​ក្បាល ទុក​គិត​អី​ផ្សេងទៅ។ ​:)

        ចូលចិត្ត

      • យុត្តិធម៌មានសំរាប់ខ្លួនឯងតែគ្រីយ៉ាមិនទទួល ចឹងដូច​ក្មាន​ន័យដែរនឹង?
        អាគិគិៗៗ ចាញ់តាមសំរួលទៀត ដល់តែចាញ់ស្រួលៗ​ចឹង​ដូចជាមិនអស់ចិត្តសោះផ្កាយ 😀
        ចាំ នឹងក៏គេហៅចាំដែរ មិនងាយភ្លេចហេ ព្រោះថាសំដីនេះ​បានដក់ក្នុងចិត្តផ្កាយហើយ អាគិគិៗៗៗ

        ចូលចិត្ត

      • ម៉េចបាន​ថា​អត់មាន​ន័យ ចឹង​ខ្ញុំ​ទទួល​ស្គាល់​ចុះ​ ​សំខាន់​កុំ​ចង់​បានតែ​យុត្តិធម៌​ ហើយ​ខ្លួន​ឯង​កំពុង​ធ្វើ​នូវ​អំពើ​អយុត្តិ​ធម៌​។ 🙂 អស់​ចិត្ត​ទៅ ​​ខ្ញុំ​ចាញ់​ដោយ​យុត្តិធម៌​ ចឹង​ខ្ញុំ​មិន​តវ៉ា​ច្រើន​ទេ​។

        សំដី​ខ្ញុំ​ដក់​ក្នុង​ចិត្ត​??? ដក់​មើ​តា​ទឹក​ម៉ង​!!! ហា ហា 😀
        អត់​អី​ទេ​ចឹង​ ចង់​ចាំ​តាម​របៀប​ណា​ក៏​បាន​ដែរ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​អារម្មណ៍​ថាលំ​បាក​ដល់​ខ្លួន​ ដោយ​សារ​តែ​ចាំ​ហ្នឹង​ទៅ​បាន​ហើយ។ 🙂

        ចូលចិត្ត

  6. អត់ន័យព្រោះឈ្នះទាំងបង្ខំ ។ ប្រហែលហើយចឹង ព្រោះពេលខ្លះអ្នកឈ្នះមិនប្រាកដថាយុត្តិធម៌ទាំងអស់ណា? អូខេ​ ចឹងចាត់ទុកថាគ្រីយ៉ាចាញ់ ផ្កាយឈ្នះ យ៉ាងត្រឹមត្រូវបំផុត អាគិគិៗៗៗ

    នឹងដក់ក្នុងចិត្ត ហើយក៏មិនលំបាកអីដែរ

    ចូលចិត្ត

  7. គេអន់ចិត្តយូរហើយ មិនបានខឹងហេចា៎ បើមិនយល់ចិត្តស្រីៗ ផ្កាយក៏មិនយល់ចិត្តប្រុសៗដែរ មិនដឹងធ្វើម៉េចយល់​ហេ

    មិនតែងខ្លួនដូចសំអាងការហេ តែក៏មិនសូវចេះតែខ្លួនដែរធម្មតានឹង ។ បើប្តីស្រលាញ់តែរូបខាងក្រៅ ចឹងកុំការជាមួយ​គ្នាអី

    ចូលចិត្ត

    • ខ្ញុំ​ខំ​ព្យាយាម​យល់​ដែរ តែពេល​ខ្លះ​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច? តែ​ខ្ញុំ​នឹង​ខំ​ព្យាយាម​យល់​បន្ត​ទៀត​ចឹង 🙂
      អន់​ចិត្ត​រឿង​អីយូរ​ហើយ​នឹង? ខ្ញុំ​និយាយ​លេង​តើ ទៅ​ប្រកាន់យក​ការពិត​ធ្វើអី? ​ឈប់​អន់​ចិត្ត​ទៅ នាំ​តែសៅ​ម្មងទេណ៎ា!

      មាន​ប្ដី​ណា​ស្រលាញ់​តែ​ខាង​ក្រៅ​ទេ តែ​គេគ្រាន់​តែ​ចង់​ឲ្យ​យើង​តែង​ខ្លួនខ្លះ​ ដើម្បី​ឲ្យ​អ្នក​ជុំ​វិញ​មើល​ទៅយើង​មាន​ភាព​ស្រស់​ស្រាយ​ ស្រស់​បស់​នឹង​គេ មាន​ណា​ចង់​ឲ្យ​ភរិយាខ្លួន​មើល​ទៅ​មិន​ស្រស់​បស់នោះទេ? បើ​និយាយ​ពី​ស្រលាញ់​ គឺ ស្រលាញ់​ទាំង​កាយ​ទាំង​ចិត្ត​នឹង​ហើយ! 🙂

      ចូលចិត្ត

      • ចឹងគួរតែព្យាយាមតទៀតហូវ គ្រែងបានយល់ច្បាស់ថ្ងៃណា​១មិនខាន អាគិគិៗៗៗ
        អន់ចិត្តនឹង ចេះតែនិយាយលេងទៅណឹងណា៎ បើអន់ចិត្ត​មែន ច្បាស់ជាមិនបានតបវាចារចឹងហេ 😛

        ណឹង បើប្តីចង់ឲ្យប្រពន្ធស្រស់ស្អាត ចឹងជួយរៀបចំហូវ? តែកុំរអ៊ូថាស្រីៗរញ៉េរញ៉ៃច្រើនណា៎ 😀

        ចូលចិត្ត

      • ចឹងខ្ញុំ​ព្យាយាមយល់​ហើយ ហើយ​ សង្ឃឹមថា​មិន​យូរ​ទេ អាច​យល់​ហើយ​! 🙂
        អរគុណហើយ​ចឹង បើ​មិន​អន់​ចិត្ត ខំតែ​ពិបាក​ចិត្ត ស្មានតែ​អន់​ចិត្ត! 😛

        គេជួយ​រៀប​ចំ​ហើយ​បាន​ប្រាប់ឲ្យ​យើង​តែង​ខ្លួន​តិច​ទៅ ម៉េច​ចង់​ឲ្យ​ប្ដី​ទៅ​តែង​ខ្លួន​ឲ្យ​ទៀត​ចឹង? ប្ដី​យ៉ាង​ហោច​បាន​ត្រឹម​តែ​មើល​ពេល​តែង​ហើយ ថា​ល្អ​មិន​ល្អ (និយាយ​ មើល៍​តា​ធ្លាប់​ចឹង ហេ​ ហេ) ។ ហើយ​អ្នក​ដែល​ថា​ស្រី​រញ៉េរញ៉ៃ ប្រហែល​ជា​គាត់​មិន​សូវ​ស្រលាញ់​ស្រី​ហ្នឹង​ទេ​ដឹង! 🙂

        ចូលចិត្ត

  8. ព្យាយាមនឹង យល់បានប៉ុន្មានភាគរយហើយនឹង?

    មិនបាច់អរគុណហេ អត់អន់ចិត្ត តែមិនបានប្រាប់ថាអត់តូចចិត្តហេ 😛

    អ្នកណាទៅដឹង បើចិត្តប្រុសពិបាកយល់ជាងមនុស្សស្រីទៅទៀតនោះ

    ចូលចិត្ត

    • ទើប​តែ​បាន​មួយ​ភាគរយ​ទេ​មើល​ទៅ បើ​ចិត្ត​ស្រី​តែ​ង​តែ​ផ្លាស់​គ្រប់​ពេល​ចឹង​! 😦
      ឃើញអត់​ឥឡូវ​ថា​តូច​ចិត្ត​ទៀត​ហើយ ធ្វើ​ម៉េច​ខ្ញុំ​អាច​យល់​ចិត្ត​ទៅ​ចឹង??? 😦

      ហើយ​ដឹង​មក​ពី​ណា​ថា​ចិត្ត​ប្រុស​ពិ​បាក​យល់​ជាង​មនុស្ស​ស្រី??? ខ្ញុំ​ធ្លាប់​តែ​លឺ​ថា​មនុស្ស​ស្រី​ដែល​មាន​រាប់​រយ​​ល្បិច​ មិន​ងាយ​យល់​ទេ! ឥឡូវ​មួយណា​ខុស​ មួយ​ណា​ត្រូវ​ទៅ??? ពិបាក​ណាស់ណ៎មនុស្ស​យើង តែង​តែ​បន្ទោស​គ្នាទៅ​វិញ​ទៅ​មក តើ​ដល់​ពេល​ណា​ទើប​នៅ​ជាមួយ​គ្នា​បាន​សុខ​ បើ​មិន​យកយល់​គ្នា​ចឹង​?! :(​

      ចូលចិត្ត

បញ្ចេញមតិ