ស្ដាប់បទចំរៀងឥណ្ឌូនេស៊ីលេងៗបំបាត់អផ្សុក

និយាយពីបទចំរៀងឥណ្ឌូនេស៊ីតិចហើយ ថ្ងៃចុងសប្តាហ៍ខ្ជិលធ្វើអី អង្គុយស្ដាប់ចំរៀងលេង។ និយាយពីបទចំរៀងឥណ្ឌូនេ ក៏ដូចជា​បទ​បរ​ទេសផ្សេងៗ ក៏រួមមាន បទខ្មែរយើងដែរ ឥឡូវគឺពេញនិយម​តែ​រឿង​ស្នេហា មនោសញ្ចេតនា ផ្អែមល្ហែម ជូរចត់។ តែគ្រាន់ថា ឥណ្ឌូនេស៊ី​ មានការច្នែប្រឌិតចេះតាក់តែងបទភ្លេង និង ទំនុកច្រៀងដោយខ្លួនឯង ដោយមិនយកពីអ្នកដទៃ ទោះបីពិរោះ មិនពីរោះ​ ក៏ពួកឥណ្ដូនេនាំគ្នាគាំទ្រ និង ស្ដាប់គ្រប់គ្នា ។ និយាយពីទំលាប់អ្នកឥណ្ឌូនេស៊ី មិនថាក្មេងចាស់ ប្រុស ស្រី គឺចូលចិត្តស្ដាប់ចំរៀង ទៅណា​មកណា តាមផ្លូវអី កាសត្រចៀក ស្ដាប់ចំរៀងជាប់ ជាមួយទូស័ព្ទ (សង្ស័យថា ពេញ Memory ដោយចំរៀង) ។ ខ្ញុំ ក៏ចូលចិត្ត​ស្ដាប់​ចំរៀងដែរ ពេលទំនេរ រឺ ចុងសប្ដាហ៍  តែទូរស័ព្ទអត់មានចំរៀង (ទូរស័ព្ទទំនើបពេក អត់អាចដាក់ចំរៀងបាន  បានម៉ា Call និង SMS  សំណាងធំហើយ )។ ខាងក្រោម បទមនោសញ្ចេតនាឥណ្ដូនេស៊ីមួយចំនួន ទើបតែចេញថ្មីដែរ ពិរោះស្ដាប់គួរសម បំបាត់អផ្សុក៖

បទខាងលើមានចំណងជើងថា “មនុស្សសាមញ្ញ” បើស្ដាប់ទៅដូចជាចង់និយាយ បុរសហ្នឹង គេជាមនុស្សសាមញ្ញដូចគេ ដូចឯងទេ តែ​ស្រលាញ់នារីម្នាក់នោះមិនធម្មតាទេ គឺស្រលាញ់អស់ពីចិត្តពីថ្លើម គ្មានអ្វីប្រៀបបានម៉ងមើលទៅ។ មនុស្សធម្មតា គេស្រលាញ់ធម្មតា តែគាត់ហ្នឹង មនុស្សធម្មតា តែស្រលាញ់មិនធម្មតា អស់ពីកាយចិត្តម៉ង។

បទខាងក្រោមក៏និយាយពីស្នេហាដែរ ខ្ជិលរៀបរាប់ ស្ដាប់លេងៗទៅ​ 😛 ៖

5 thoughts on “ស្ដាប់បទចំរៀងឥណ្ឌូនេស៊ីលេងៗបំបាត់អផ្សុក

  1. Terima Kasih អូពិតជាឡូយមែន! ម្ចាស់ប្លុកចេះភាសាឥណ្ឌូមែនទេ? សុំស្គាល់ផង!
    និយាយពីបទឥណ្ឌូនេស៊ី ពិតជា original ហើយពិរោះមែនហ្នឹង អរគុណដែលបានចែករំលែក!

    ចូលចិត្ត

បញ្ចេញមតិ