និយាយពីឥណ្ឌូនេស៊ីតិចសិន!!!

ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានប្រជាជនច្រើនជាប់ចំណាត់ថ្នាក់​លេខ​ប្រាំ​លើ​ពីភព​លោក​​ហ្នឹងគេដែរ ដែល​ប្រ​ជា​ជន​បច្ចុបន្ន​ជាង​ ២៥០​លាន​នាក់​ ហើយ មានពលរដ្ឋនារីច្រើនជាងបុរស។ បើនិយាយពីផ្ទៃដី ក៏ធំណាស់ដែរ បើធៀប​នៅ​អាស៊ី​អា​គ្នេយ៍ ឥណ្ឌូនេស៊ី ចង់​​មួយ​​ចំហៀង​ទ្វីបតែ​ឯង​​។ និយាយពីធនធានធម្មជាតិ ស្អីក៏មាន តែ​នៅ​មិន​មិន​ទាន់​ជឿន​លឿន​ប៉ុន្មាននៅ​ឡើយ​ខាង​កែ​ច្នៃ​ តែកុំធៀបហ្នឹងប្រទេសខ្មែរយើង គេ​ដើរ​មុន​យើង​ហើយ​។ ​ប៉ុន្តែ អ្វីដែល​គួរឲ្យ​អាណិត​ដល់​ឥណ្ឌូនេស៊ី គឺថា ប្រទេសនេះសំបូរ​ដោយ​​គ្រោះធម្មជាតិ​ ដូចជា ខ្យល់ព្យុះ​ ទឹកជំនន់  រលក​យក្យ​ស្យួណាមី​ ផ្ទុះភ្នំភ្លើង ។ល។ ប្រទេសខ្មែរ​​យើងថ្មីៗនេះ​ លឺថាមានទឹកជំនន់ហ្នឹងគេដែរ ​តែ​ប្រហែល​ជា​មិន​ធ្ងន់​ធ្ងរ​ទេ​​មើលទៅ។

បើនិយាយពីតំបន់ទេសចរណ៍ ប្រទេសឥណ្ឌូនេស៊ី ក៏ចាត់ទុកជាប្រទេសមួយដែល​មាន​ទេស​ភាព​សំបូរ​បែប​ផង​ដែរ មានទាំងរមណីដ្ឋានធម្មជាតិ ក៏ដូចជាប្រាង្គប្រសាទមួយចំនួនដែរ។ ហើយ​តំបន់​មួយដែលទេសចរបរទេសចូលចិត្តទៅ​កំសាន្ដ​បំផុត​គឺ ឆ្នេរសមុទ្របាលី (Bali) ។ ឆ្នេរសមុទ្របាលី បើគិតទៅដូចជាតំបន់កំពង់សោមនៅខ្មែរ តែបាលី មានភាពរស់រវើក និង មានស្រស់បំព្រង​ជាង​នៅ​ខ្មែរ​យើង ដោយ​សារ​តែ​រដ្ឋា​ភិបាល​ក៏​ដូច​ពលរ​ដ្ឋ​ក្នុង​តំ​បន់​គេ​ចេះ​យក​ចិត្ត​ទុក​ដាក់ និង​ កែ​ឆ្នៃ​​បន្ថែម​បន្ថយ​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​។​​ និយាពីប្រាសាទវិញ ឥណ្ឌូនេស៊ីមានប្រសាទមួយដែលអាយុ​កាល​ប្រហាក់​ប្រ​ហែល​នឹង​អង្គរវត្ត​យើង​ដែរ ហើយ​ មានប្រវត្តិប្រហាក់ប្រហែលហ្នឹង​អង្គរវត្តដែរ តែ​បើ​ប្រៀប​ទៅ​អង្គរវត្ត ចាញ់អង្គរវត្តឆ្ងាយណាស់។​ ប្រសាទនោះឈ្មោះថា បូរូបួដួរ (Borobudur) ដែលមាន​ទីតាំង​នៅ​លើកោះ​ចាវ៉ា(Java) ក្នុងទីក្រុង យ៉ុកយ៉ាកាតា (Yogyakarta) ហើយទីក្រុងនេះ ទើប​តែ​មានភ្នំភ្លើងផ្ទុះប៉ុន្មានថ្ងៃហ្នឹងដែរ តែភ្នំភ្លើងហ្នឹងនៅឆ្ងាយពីប្រាសាទបូរូបួដួរ​ (អាណិត​ដល់​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​យ៉ុកយ៉ាកាតា រត់ចេញពី​ផ្ទះ​ទាំងយប់​មិន​បាន​ដេក​ពួន​ ដើម្បី​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថភាព​ ព្រោះខ្លាច​មាន​គ្រោះថ្នាក់​ពី​បន្ទុះភ្នំភ្លើង តែសំណាងល្អ​ទាំង​អស់​គ្នាមិន​មាន​គ្រោះ​ថ្នាក់​អីទេ ហើយ​ខ្ញុំ​សំណាងជាងគេ ព្រោះសិក្សានៅ​ទីក្រុងមួយផ្សេងជាមួយ​មិត្ត​ភក្ដិ​មួយ​ចំនួនទៀត ដែល​ទីក្រុងនេះ​មិនសូវ​មានគ្រោះធម្មជាតិ​ទេ ហើយ​ក៏គ្មាន​ភ្នំភ្លើង​ដែរ​ តែសំបូរភ្លៀង ​ដែល​គេ​និយម​ហៅ​ថា​ទី​ក្រុង​ភ្លៀង ដែលឈ្មោះពិត ទីក្រុង បូកគោ ស្រដៀងនឹងខ្មែរដែរ)។

ផ្អាកប៉ុណ្នឹងសិនហើយ ខាងទេសចរណ៍ អត់សូវចេះរៀបរាប់ទេ ចាំមើលរូបភាពតែម្ដង ប្រហែល​ជាល្អ។ ឥឡូវនិយាយ​ពីសេដ្ឋកិច្ច និង នយោបាយតិចចុះ។ និយាយពីបញ្ហាសេដ្ឋកិច្ច ឥណ្ឌូនេស៊ី​មាន​​​ការ​​រីក​ចំរើន​គួរ​ឲ្យ​កត់សំគាល់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចឥណ្ឌូនេស៊ី មានការ​កើន​ជិត​ដល់​ ១០ភាគរយ ក្នុងមួយឆ្នាំ ដោយសារ​តែវិនិយោគទុន​បរទេស​ធំៗ​ជាច្រើន​បានចូល​មក​បណ្ដាក់​ទុន ហើយ ជា​ពិសេស​ទៅ​ទៀត គឺ សហគ្រិន​វ័យក្មេង​ក្នុងស្រុក​ជាច្រើន​បានចាប់​ផ្ដើម​អាជីវកម្មផ្ទាល់​​ខ្លួន​ ដែលជាហេតុអាចកាត់បន្ថយបានខ្លះនូវភាពគ្មានការងារធ្វើ (ប៉ុន្តែ ចំនួន​អ្នកគ្មានការធ្វើ ក៏មានកំរិត​ខ្ពស់ណាស់ដែរ អាចខ្ពស់ជាងខ្មែរក៏ថាបាន)។ ទោះជាយ៉ាងក៏ដោយ និយាយរួម គឺគេ​មាន​សេដ្ឋប្រសើរជាងខ្មែរយើង ដោយសារតែគេមានលក្ខ័ណ្ឌការងារល្អ នយោបាយ​ទាក់ទាញការ​វិនិយោគទុន​បរទេសមានកំរិតខ្អស់ និង ការភ្ញាក់រលឹក ចាប់ផ្ដើម​អាជីវកម្ម​ដោយ​ខ្លួនឯងជាកត្តា​មួយ​ចំបង​សំរាប់​ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ។​ ឥឡូវចូលរឿងនយោបាយតិច បើនិយាយពីនយោបាយ ឥណ្ឌូនេស៊ីប្រ​កាន់យក​របប​សេរី​ពហុ​បក្ស​ដែរ តែអ្វីដែលគួរឲ្យសរសើរគឺថា រាស្រ្តមាន​សិទ្ធិពេញលេញ ហ៊ានបញ្ចេញ​មតិ​តវ៉ារកខុសត្រូវ និង អាចទំលាក់អ្នកដឹកនាំបាន បើសិនជាអ្នកដឹកនាំនោះ​ពិតជា​រំលោភ​បំពាន​ច្បាប់ រឺ មិនមាន​លក្ខណៈគ្រប់គ្រាន់​ធ្វើជា​អ្នក​ដឹក​នាំ​ល្អ​ទេ​នោះ។​ ម្យ៉ាងវិញទៀត អ្នកដឹកនាំប្រទេស (ប្រធានាធិបតី) មានកាលកំនត់ក្នុងការគ្រប់គ្រង គឺអាចឈរឈ្មោះ​បាន​តែ២​អាណត្តិ​ប៉ុណ្ណោះ ព្រោះគេយល់ថា នឹងមាន​អ្នកដឹកនាំថ្មីបន្តទៀត ដែលមានគមនិត​ថ្មីៗ​ល្អប្រសើរ​ ដើម្បីមកចូលរួមកែលំអរ និង អភិវឌ្ឍន៍ជាតិរបស់គេ ហើយ អ្នកដឹកនាំចាស់ក៏មិនចង់ឲ្យជាតិគេ​ដើរ​ថយ​ក្រោយ​ដែរ ដោយ​គេ​ទុកឳកាសឲ្យអ្នកជំនាន់ក្រោយ ដើម្បីបន្ត​ដំនែង និង កែលំអរនូវចំនុច​ខ្វះ​ខាត​មួយ​ចំនួន​របស់​គេ។ ហើយ​បើនិយាយ​ពី​រឿង​ស្នេហា​ជាតិ ប្រជាជន​ឥណ្ឌូនេស៊ី គឺ ស្រស់ស្រួល​គ្នា​ខ្លាំង​ណាស់ មិនថាក្មេងចាស់ ប្រុស ស្រី សិស្ស និស្សិតទេ បើ​អ្នក​ជិត​ខាង ឬ បរទេសមក​គាបសង្កត់​ រឺ ប៉ះពាល់ដល់​ដឹកដីគេទេ ច្បាស់ជាពួកគេនាំគ្នាក្បួនដង្ហែរ រឺ ធ្វើបាតកម្ម ដើម្បី​តបត ហើយ​រដ្ឋាភិបាល​ប្រញាប់ដោះស្រាយ​បញ្ហា​ដែល​កើត​មានឡើងជាបន្ទាន់។ ហើយ រដ្ឋាភិបាល​អាច​មាន​​បញ្ហាជាមួយ​ប្រជាពលរដ្ឋ បើសិនក្នុង​ករណី​មិនអាច​រួមដៃ​ធ្វើការ​ដោះ​ស្រាយ​បាន​នោះ។ សុះបញ្ចប់ត្រឹមហ្នឹងហើយ មិនបានសរសេររៀបរាប់វែងឆ្ងាយទៀតទេ ហើយ គ្រាន់តែទុកជា​ឯក​សារ​យល់ដឹងពី​ខាង​ក្រៅ ហើយ ក្រលេក​មក​មើល​ជាតិ​យើង​វិញ​ ដើរដល់​កំរិត​ណាហើយ? បើ​យើង​មិន​ក្រឡេក​ទៅ​មើល​ដៃកូ​ដែល​រត់ប្រណាំង​ជាមួយ​យើង​ទេ នោះ​យើងគិតថា​ យើងកំពុង​តែ​រត់​ទៅ​មុន​គេ​ហើយ តែ​ផ្ទុយទៅ​វិញ​យើង​នៅ​ក្រោយ​គេ​សោះ។ ចឹងទេ “បើចង់មានភាពល្អ​ប្រសើរ យើង​គួរ​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​អ្នក​ដែល​ល្អ​ជាង​យើង ទើប​យើង​អាច​មាន​គំនិត​ចង់​កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​ប្រ​សើរ​ដូច​គេ”។


កោះបាលី​ (Bali)

ទីក្រុងចាហ្កាតា (Jakarta)


ប្រាសាទ បូរូបូដួរ (Borobudur)
នៅមានទំបន់ទេសចរណ៍ និង រឿងរ៉ាវមួយចំនួនទៀត ដែលមិន​បាន​យក​មក​សរសេរ​រៀបរាប់​នៅ​ពេល​នេះ​។

22 thoughts on “និយាយពីឥណ្ឌូនេស៊ីតិចសិន!!!

បញ្ចេញមតិ