អំពីខ្ញុំ

ខ្ញុំបាទ គ្រីយ៉ា ជាកូន​អ្នក​ស្រែ​ចំការ​ (តែ​គ្មាន​ដី​ស្រែ​ ដី​ចំ​ការ​ធ្វើ​នឹង​គេ​ទេ) មានស្រុកកំណើតនៅ ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង ដែលបច្ចុប្បន្នបាន​ក្លាយទៅ​ជា​ខេត្ត​បន្ទាយមានជ័យ។
ស្គាល់ប៉ុណ្នឹង​បានហើយ អត់ចេះនិយាយរៀប​រាប់​ច្រើនដូចគេ!​​ 🙂

 

ខ្ញុំរៀន​ចេះ ពីសេដ្ឋកិច្ចបន្តិច ពត៌មាន​វិទ្យាតិច ចំណេះដឹងទូទៅតិច យល់​ដឹង​ពី​បញ្ហា​សង្គមតិច​តួច  និង​ មានគំនិត​ខ្លះៗ ​ដូចច្នេះ ក៏ចង់ចែក​រំលែក​ជាមួយ​អ្នក​ទាំង​អស់​គ្នា  ហើយ​ក៏​ចង់​ទទួល​ចំណេះដឹង​ថ្មីៗ​ និង​ការចែក​រំលែក​ពី​អ្នក​ទាំងអស់​គ្នា​។ 🙂

39 thoughts on “អំពីខ្ញុំ

  1. សួស្តីបាទ!
    ស្វាគមន៍​ការ​មក​ដល់​បណ្តាញ​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​លើ​បណ្តាញ​អ៊ីនធើណេត! រីក​រាយ​ផង​ដែរ​ដែល​បាន​ស្គាល់!

    អរគុណ!

    ចូលចិត្ត

    • ខ្ញុំក៏រីករាយដែរដែលបានស្គាល់!!!! យើងនាំគ្នាប្រើប្រាស់អក្សរសាស្ដ្រខ្មែរឲ្យបានច្រើន នៅលើបណ្ដាញអ៊ីនធឺណែត ដើម្បីភាពងាយស្រួលក្នុងការចែករំលែកចំណេះដឹង បញ្ចេញមតិយោបល់ ក៏ដូច​ជាពត៌មានផ្សេងៗផងដែរ។ ហើយបើតាមសង្កេតមើលទៅ ឯកសារ ដែលមានលើបណ្ដាញ Google រឺ Search Engine ដទៃទៀត គឺមានតិចតូចណាស់ជាភាសាខ្មែរយើង។ ដូចច្នេះទាំងនេះ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

      អរគុណ!!!!!

      ចូលចិត្ត

  2. សួស្ដី​ គ្រីយ៉ា ស្វាគមន៍​មក​កាន់​ភូមិ​ដ៏​សំបូរបែប​នេះ កុំ​ខ្លាច​ចិត្ត​អី ទៅ​លេង​ផ្ទះ​អ្នក​ណា​ក៏​បាន​ដែរ ព្រោះ​ទ្វារ​បើ​កចំហរ​ជានិច្ច តែ​កុំ​លួច​ទៅ​បាន​ហើយ​!​ហិហិហិ មាន​ប៉ូលីស​ប្រចាំ​ភូមិ​នេះ​ណា!

    ចូលចិត្ត

  3. សូស្តិ! បង ខ្ញុំទើបតែបានទទួលគេហទំព័រនេះពីមិត្តរបស់ខ្ញុំ ហើយ ពេលបើកហើយ ក៏មានចំងល់ ភ្លាមគឺ របៀបប្រើចន្លោះមើលមិនឃើញ។ ពេលខ្ញុំសាកល្បងវាយ ខ្មែរ នៅលើ google search ដូចបងធ្វើ គឺ វាយ “សិក្សាកម្មវិធីកុំព្យុទ័រ” ខ្ញុំទទួលបានលទ្ធផល តែ ៣៤ ទេ ហេតុអី ចឹង។ ពេលបង វាយវិញ គឺ បង្ហាញ 12 7000 លទ្ធផលទៅវិញ។ ខ្ញុំពិតជាអត់យល់ តើបងអាចជួយប្រាប់ំពីរបៀប វាយអត្ថបទ ដែលប្រើចន្លោះមើលមិនឃើញនេះ ដល់ខ្ញុំបានទេ? អរគុណ ខ្ញុំរងចាំ!

    ចូលចិត្ត

  4. ការវាយចន្លោះ​មើល​មិន​ឃើញ​មិន​ជា​ពិបាក​ទេ តែគ្រាន់​ពេល​ខ្លះ​​ការ​បែងចែក​ពីពាក្យមួយ​ទៅ​ពាក្យមួយ​ទៀត​មិន​ដូច​គ្នា។ ចំពោះខ្ញុំ​ រាល់ពាក្យ​ខ្ញុំ​ចែក​ដោយ​ចន្លោះ​មើល​មិន​ឃើញ ឧទាហរណ៍ ឃ្លា “សិក្សាកម្មវិធីកុំព្យុទ័រ”​ ខ្ញុំវាយ “សិក្សា” ចន្លោះមើលមិនឃើញ “កម្មវិធី” ចន្លោះមើលមិនឃើញ ​”កុំព្យូរទ័រ” ។​ ចំពោះលទ្ធផលពីការសែ្វងរក​អាចខុសគ្នា បើសិនជា​ស្វែង​រក​ពេល​ខុសគ្នា ព្រោះ​ទិន្នន័យ​ដែល​មាន​ក្នុង​គេហទំព័រ​ពេលខ្លះ​មិន​នៅថេរ​ទេ។ 🙂

    ចូលចិត្ត

    • អត្ថប្រយោជន៍ច្រើន​ណាស់។ ដូច​មាននៅក្នុង​អត្ថបទ​ដែលខ្ញុំ​សរសេរ​ទាក់ទង​ចន្លោះ​មើល​មិន​ឃើញ។ ហើយ​បើ​យើង​ជាអ្នក Computer Programmer, កាន់តែយល់​ច្បាស់​ពី​តំរូវ​ការ​ក្នុង​ការវាយ​បែប​ហ្នឹង​។

      ចូលចិត្ត

  5. សូស្តីបង គ្រីយ៉ា ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការតែងនិពន្ធទេណាបង ញុំចងអោយបងជួយណែនាំពីការតែងនិពន្ធខ្លះៗ បងពិតជាមានសន្តានចិត្តល្អ ដល់ប្អូន ។
    ស៊ីយូ again and again !
    my e-mail : pobpata@yahoo.com

    ចូលចិត្ត

  6. អរគុណបងដែលបានឆ្លើយតបមកប្អូន ។​បងពិតជាមានសន្តានចិត្តល្អចំពោះប្អូន ។
    ​បងសរសេរអត្ថបទបានល្អ សូមសរសើរបង​ និង ព្យាយាមអោយបងជួយ​ណែនាំពីរបៀប​សរសេរដល់ប្អូន។
    នៅពេលប្អូនមានពេលទំនេរ ប្អូននឹងទាក់ទងបងតាមអាស័យដ្ឋាន ខាងលើ ។

    ចូលចិត្ត

  7. យ ើងសង្ឃឹមថាយ ើងអាចនឹងទៅដល់
    គោលដៅព្រោះ អ្វីដែលយ ើងធ្វ ើ
    (ការដាក់យន្តការ៨ចំណុច) ក្នុងប្រព័ន្ធ
    ដឹកនាំរដ្ឋជាផលប្រយ ោជន៍រួមរបស់
    ប្រជាពលរដ្ឋទូទៅ។

    ចូលចិត្ត

    • មានកិច្ចការជាច្រើនដែលយើងត្រូវធ្វើទាំងអស់គ្នា មិនមែន​ត្រឹមតែ​សរសេរ​ដាក់សៀវភៅ​ថា៨ចំណុចហ្នឹងអាចដោះស្រាយ​បញ្ហា​ប្រទេសជាតិ​បាន​ទាំងស្រុង​ឲ្យ​ដើរ​​ទៅ​ភាពល្អ​ប្រ​សើរ​គ្រប់​យ៉ាង​បាន​។

      ចូលចិត្ត

បញ្ចេញមតិ