ជីវិត និង ស្នេហា

ពេលនេះខ្ញុំលើក​ពី​ប្រធាន​បទ​ជីវិតនិង​ស្នេហា​ មក​និយាយ​បន្តិច​ ដើម្បី​ជួយ​ផ្ដល់​មតិ​យោបល់​ទាំង​អស់​គ្នា​។ ខ្ញុំ​គិត​ថា​ប្រធាន​បទ​នេះ​ក៏​កំពុង​តែពេញ​និយម​នៅ​ក្នុង​ស្រទាប់​សង្គម​យុវវ័យ​បច្ចុប្បន្ន​។​ ខ្ញុំ​ក៏មិនយល់​ច្បាស់​ពី​និយមន័យ​ពិត​របស់​ស្នេហា​ថា​ជា​អ្វី​ដែរ? មុន​នឹង​ជជែក​គ្នា​លេង​ពី​បញ្ហា​នេះ សូមទៅ​ក្រលេក​មើល​កំសាន្ដ​ពី​និយម​ន័យ​ស្នេហា​ ដែល​ខ្ញុំ​​ឃើញ​គេ​ចែក​រំលែក​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុគ😀😀😀

តាមរយៈរូប​ខាង​លើ និយមន័យ​ស្នេហា​​មាន​ប្លែក​ៗ​ដែល​គួរឲ្យ​អស់​សំណើច​ម្យ៉ាង​ដែរ។ តើ​ស្នេហា​ពិត​ជា​អ្វី​ទៅហ្ន៎? តើជាក់​ស្ដែង​វា​ពិត​ជា​ងាយ​ស្រួល​ដូច​ជា​ការ​ឲ្យ​និយមន័យ​ដែរទេ? បើ​តាម​ការ​យល់​របស់​ខ្ញុំ​ គឺ​ពិត​ជា​ពិបាក​នឹង​ផ្ដល់​និយម​ន័យ​ពិត​ប្រាកដ​របស់​ស្នេហា​ ហើយ​ដំណើរ​ជាក់​ស្ដែង​គឺ​មិន​ប្រព្រឹត្ត​ទៅ​រលូន​ និង​ងាយ​ស្រួល​ដូច​ដែល​ការ​ឲ្យ​និយមន័យ​ដែរ​។ ខ្ញុំ​គិត​ថា​ស្នេហា​ជា​ដំណាក់​កាល​ដ៏​ស្មុគស្មាញ​សំរាប់​មនុស្ស​២នាក់​ ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ ដើម្បី​ទៅ​កាន់​គោល​ដៅ​រួម​មួយ​។ ធម្មជាតិ​បង្កើត​មក​តែង​តែ​មាន​គូរ មិនថា​ជា​មនុស្ស រឺ​សត្វទេ​។​ ដូច្នេះ​​នៅ​ក្នុង​ជីវិត​មនុស្ស​​ប្រាកដជា​ជួប​នឹង​ជីវិត​ស្នេហា​ ​ទោះជា​ស្មុគស្មាញ​យ៉ាង​ណា ក៏នៅ​តែ​អាច​ជំនះ និង​ធ្វើឲ្យ​បញ្ហា​ស្នេហា​ទៅ​ជា​សមញ្ញបាន​ បើសិន​ជា​មាន​ភាពស្មោះត្រង់​ ការយក​ចិត្ត​ទុកដាក់ យល់ចិត្តគ្នា​ លើកលែង​អនុគ្រោះ  ទទួលយកនូវ​ចំនុច​ខ្វះខាត​​ និង​ជួយ​កែលំអរ​គ្នាទៅ​វិញទៅ​មក​

តែអ្វី​ដែល​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​បំផុត​នោះគឺ “ស្នេហា​មិន​ពិត”។ ជាការពិត​ណាស់​ ជីវិត​យើង​មាន​កិច្ចការ​ជាច្រើន​រួច​ទៅ​ហើយ​ ដែល​ត្រូវ​ធ្វើ និង​ត្រូវ​ដោះ​ស្រាយ​ តែ​នៅ​មាន​អ្នក​មួយ​ចំនួន​នៅ​តែ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្មុគស្មាញ​ ដោយ​សារ​បង្កើត​ស្នេហា​មិន​ពិត​ ដោយ​គ្មាន​ភាព​ស្មោះ​ត្រង់ បោកបញ្ឆោត​ ដែល​បង្ក​ភាព​ស្មុគស្មាញ ឈឺចាប់​ ដល់ខ្លួន​ឯង និង​អ្នក​ដែល​មាន​ទំនាក់​ទំនង​ស្នេហា​។ តើជា​ព្រេង​វាសនា រឺ​ជា​ទង្វើ​របស់​មនុស្ស​ផ្ទាល់? ហេតុ​អ្វី​បាន​ជា​ជីវិត​ស្នេហា​បាន​ជួប​មាន​ព្រាត់? ស្មោះត្រង់ មាន​ក្បត់? ហេតុអ្វីចាប់ផ្ដើម បើសិនជា​បញ្ចប់វិញ???

សរុប​សេចក្ដី​មក នៅតែស្មុកស្មាញ នៅ​តែ​មិន​យល់​ច្បាស់​ពីស្នេហា មិន​យល់​ពី​ចិត្ត​មនុស្ស។ បើ​សិន​ជា​យើង​​មិន​បង្ក​រឿង​រ៉ាវ​ស្មុគស្មាញ​ចំពោះ​​ស្នេហា​ ប្រហែល​ជាពិភពលោក​នេះ​នឹងមានក្ដីសុខ​​សន្តិភាព ​ពោរ​ពេញ​ទៅដោយ​ភាព​សប្បាយ​រីករាយ ​គ្មានទេ​អ្នក​ឈឺចាប់ទុក្ខព្រួយ៕🙂

6 thoughts on “ជីវិត និង ស្នេហា

    • បើតាម​ខ្ញុំគិត​ វាគឺជាការលះបង់ ជឿជាក់ រង់ចាំគ្នា ផ្តល់កំលាំងចិត្តអោយគ្នាទៅវិញទៅមក។ ស្នេហាអាចនៅគង់យូរអង្ចែងបាន លុះត្រាតែមនុស្សពីរនាក់នោះស្គាល់ពីខ្លួនឯ​ង(ជាអ្នកណាwhat you should or​​ can and shouldn’t or can’t)និងតំរូវការខ្លួនឯងអោយបានច្បាស់ (លះបង់ភាពលោភលន់ដែលចេះតែគិតតែចង់បានអ្វីមិនបានឆ្លងកាត់វិចារណះញ្ញាណ)។​ ស្នេហាបុរស ចំពោះ នារី ត្រូវតែ អាណិតច្រើនជាងស្រលាញ់ ឯនារីចំពោះ បុរសវិញ ត្រូវតែ គោរព ច្រើនជាង ស្រលាញ់។

      ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s