ឥទ្ធិពល​អវិជ្ជមាននៃ​និកម្មភាព​ទៅ​លើ​ការ​អភិវឌ្ឃន៍

យើង​ដឹង​ហើយ​ថា​ការអភិវឌ្ឍន៍ មិនថាជា​សហគមន៍​តូច រឺ​ប្រទេស​ទាំងមូលទេ គឺជា​ការងារ​មួយ​ដ៏ពិបាក ជាពិសេស​នៅពេល​ទទួល​ឥទ្ធិពល​អាក្រក់​ពី​កក្តា​មួយចំនួន​ដែល​ពាក់ព័ន្ធ​។​ ប៉ុន្តែ​ការសំខាន់​គឺ​យើង​ត្រូវ​ស្វែងយល់​ពី​ឬសគល់​នៃ​ការជៈឥទ្ធិពេល​អាក្រក់​ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​ ហើយ​នៅពេលដែល​ដឹង​ពី​ឧបសគ្គ​ទាំងនេះ​ យើង​នឹង​អាច​រកឃើញ​នូវ​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ​ផងដែរ​។​ ខ្ញុំ​បានអាន​សៀវភៅ​មួយចំនួន​​ដែល​បាន​បកស្រាយ​ពី​​ឥទ្ធិពល​អវិជ្ជមាន​នៃ​និកម្មភាព (Unemployment) ទៅលើ​ការអភិវឌ្ឍន៍ ហើយក៏​ចង់​សង្ខេប​បង្ហាញ​​សំរាប់​ការយល់ដឹង និង​ ការពិចារណា​ទាំងអស់គ្នា​។ នៅពេល​អត្រា​និកម្មភាព​ខ្ពស់ បាន​បង្កផលប៉ៈពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សេដ្ឋកិច្ច​ និង​សង្គម (Great economic and social cost) ។ ខាងក្រោម​​នេះ​ជា​ការ​សង្ខេប​​ពី​ផល​អវិជ្ជមាន​នៃ​និកម្មភាព​ទៅ​លើ​ការអភិវឌ្ឍន៍​៖

១ បញ្ហា រឺ ចំណាយសង្គម (Problem or Social Cost)

–       បញ្ហា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រចាំថ្ងៃ​ និង សន្តិសុខ​សង្គម

ការរស់នៅ​ប្រ​ចាំថ្ងៃ​របស់​ប្រជាជន​តែងតែ​ជួប​ប្រទះ​នូវ​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ ហើយ​បញ្ហា​មួយ​ដែល​សំខាន់​នោះ​គឺ​ ​ចំណូល​។ ចំណូល​ ជា​កត្តា​មួយ​សំខាន់​សំរាប់​ការ​រស់នៅ​ ​ដើម្បី​បំពេញ​នូវ​តំរូវការ​ចំណាយ​លើ​ទំនិញ​ និង​សេវា​ផ្សេង​ៗ​។​ ប៉ុន្តែ​ឧបសគ្គ​សំខាន់​មួយ​ដែល​បង្ក​ផលវិបាក​ដល់​ប្រជាពលរដ្ឌ​គឺ ភាពគ្មានការងារធ្វើ​ (Unemployment) ពីព្រោះ​ ប្រសិនបើ​មនុស្ស​គ្មាន​ការងារធ្វើ​ (Unemployed) នោះ​នឹង​មិនមាន​ចំណូល​សំរាប់​ការចំណាយ​ប្រចាំថ្ងៃ​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​កាន់តែ​លំបាក​បន្តិចម្ដងៗ​ និង អាច​ឈានទៅដល់​ការ​រស់នៅ​ក្រោម​បន្ទាត់ក្រីក្រ​។​ នៅពេល​ដែល​អត្រា​អត់ការងារធ្វើ​ (Unemployment Rate) កាន់តែ​ខ្ពស់​ មានន័យថា​ចំនួន​ប្រជាជន​ដែល​គ្មានការងារធ្វើ​ក៏កាន់តែ​ច្រើន​ឡើង​ផង​ដែរ​។​ ជាឧទាហរណ៍ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ចំនួន​អ្នកគ្មានការងារធ្វើ​បាន​កើនឡើង ជាពិសេស​និស្សិត​មួយ​ចំនួន​ដែល​ទើប​បញ្ចប់​ការសិក្សា​ មិនអាច​រក​ការងារ​ធ្វើ​បាន​ ដែលនាំឲ្យ​គេ​ជួបប្រទះ​ការលំបាក​ក្នុង​ការផ្គត់ផ្គង់​ក្នុងការរស់នៅ​របស់ពួកគេ​និង​ក្រុមគ្រួសារ​។​ ម្យ៉ាង​វិញ​ទៀត​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​មក​ទីក្រុង​ រឺ ទៅ​ប្រទេស​ជិតខាង​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​​​រក​ចំណូល​សំរាប់​គ្រួសារ​ ដែល​ការ​ធ្វើ​ចំណាកស្រុក​នេះ​ បាន​បង្ក​ផល​ពិបាក​ជាច្រើន​ដល់​ពួកគាត់​ និង​ក្រុមគ្រួសារ​ផងដែរ​ ដូចជា​ ចំណាយលើ​ការធ្វើដំណើរ​ ទីជំរក និង ទំនិញ​ផ្សេងៗ​ជាដើម​ ដែលទាំងនោះ​ជា​បន្ទុក​នៃ​ការ​ចំណាយ​ខ្ពស់​ និង​មិន​គ្រប់គ្រាន់​ ហើយ​ក៏​ជា​ហេតុ​ធ្វើឲ្យ​ចំណូល​សំរាប់​មនុស្ស​ម្នាក់ៗ​ (Income per capita) ថយចុះ។ ទាំងនេះ​បង្ក​ផលលំបាក​ជា​ច្រើន​ដល់​សង្គម ជា​ពិសេស​ប្រទេស​ក្រីក្រ​មិន​អាច​ធ្វើ​ការសន្សំ និង វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេងៗ​ទៀត​បាន​។

–       បន្ទុក​ក្នុង​ការ​ស្ដារ​បំនិន​ឡើងវិញ

និកម្មភាព​បាន​ធ្វើឲ្យ​ខាតបង់​ធនធាន​កំរ​ផ្សេងៗ​ដែល​ប្រើប្រាស់​ដើម្បី​បណ្ដុះបណ្ដាល​និកម្មជន​ឡើងវិញ​។​ លើសពីនេះទៅទៀត​ និកម្មជន​ដែល​គ្មាន​ការងារ​ធ្វើ​ក្នុងរយៈពេល​វែង​អាច​នឹង​ភ្លេច​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន រឺ​ធ្វើការ​កន្លងមក​។​​ខណៈពេល​ដែល​បំនិន​របស់​ពួកគេ​ត្រូវបាន​បណ្ដុះបណ្ដាល​ឡើងវិញ​ ទីផ្សារ​ការងារ​​​មាន​ការ​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ដែល​នឹង​ធ្វើឲ្យ​ឳកាស​ទទួល​បាន​ការងារ​ធ្វើ​របស់​ពួកគេ​មាន​ការ​ថយ​ចុះ​ ហើយ​នឹង​ក្លាយទៅជា​បន្ទុក​របស់​រដ្ឋ​ និង​សង្គម​ទាំង​មូល​។

២ ចំណាយ​សេដ្ឋកិច្ច ( Economic Cost )

–       ការ​បាត់បង់ Output នៃ​ទំនិញ សេវា​ និង គំលាត​នៃ Potential and actual GDP

និកម្មភាព​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​នូវ​ធនធាន​សេដ្ឋកិច្ច​កំរ​ (Scare economic resource) និង​ធ្វើ​ឲ្យ​ការ​លូតលាស់​សេដ្ឋកិច្ច​រយៈពេល​វែង​មាន​ការ​យឺតយ៉ាវ​។​ បើនៅក្នុង​សេដ្ឋកិច្ច​មួយ​មាន​អត្រាអ្នក​អត់​ការងារធ្វើ​ច្រើន​ នោះ​ការផិល​ទំនិញ​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​នោះ​ស្ថិត​នៅ​ក្នុង​ភាព​មាន​កំរិត​។​ ម្យ៉ាងទៀត​ចំនួនម៉ោង​ដែល​អ្នក​អត់មាន​ការងារ​ធ្វើ​បាន​ចំណាយ​ មិនអាច​ស្ដារ​មក​វិញ​បាន​ទេ​ ដែល​កំហាតបង់ទាំង​នេះ​​ទាក់ទង​ទៅ​នឹង​ចំនាយ​ឳកាស​ ​មាន​ន័យ​ថា​ប្រសិន​បើ​គេយក​ពេល​ដែល​ជា​លទ្ធផល​មកពី​ភាពទំនេរ​របស់​អ្នក​អត់​ការងារ​ធ្វើ​ទៅ​ធ្វើ​អ្វី​មួយ​ផ្សេង​ នោះ​គេ​នឹង​​ទទួលបាន​ផល​មក​វិញ​ តែផ្ទុយ​មក​វិញ​ក្នុង​ករណីខាង​លើ​ (អត់ការងារធ្វើ) ជា​ការ​ចំនាយ​ពេល​ទំនេរដោយ​​ឥតប្រយោជន៍​។ ហើយ​បើសិនជា​គេ​អាច​កាត់​បន្ថយ​ចំនួន​អ្នក​អត់​ការងារធ្វើ​ គេ​​នឹង​អាច​​​បង្កើន​ចំណូល​​ក៏ដូច​ជា​ការបង្កើន​បរិមាណ​ផលិត​ផល​ជាតិផង​ដែរ​។

មួយវិញទៀត​ការ​បាត់បង់​ Output នៅពេល​ដែល​សេដ្ឋកិច្ច​បរាជ័យ​ក្នុង​ការ​បង្កើត​ការងារ​ឲ្យ​បាន​គ្រប់គ្រាន់​សំរាប់​អ្នក​ដែល​មាន​សមត្ថភាព​ និង​មាន​បំណង​ធ្វើការ​ នោះ​សក្ដានុពល​ផលិតកម្ម​ទំនិញ​ និង​សេវា​ ត្រូវ​បាន​បាត់​បង់​មិន​អាច​ទាញ​យក​វិញ​បាន​។​ ​សេដ្ឋកិច្ចវិទូ​បាន​ធ្វើ​ការ​វាស់​វែង​ពី​ការ​បាត់បង់​ Output នេះជា​ “គំលាតផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP Gap)” ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​ពិត​ប្រាកដ​ (Actual GDP) ធ្លាក់ចុះ​ ដែល​ធ្វើ​ឲ្យ​កំណើន​មិន​ទៅ​ដល់​​​សក្ដានុពល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (Potential GDP)​។

–       កាត់​បន្ថយ​ចំណូល​ពន្ធ​របស់​រដ្ឋ

ចំនួន​និកម្មជន​កាន់​តែ​ច្រើន​ អាច​មាន​ឥទ្ធិពល​លើ​ចំនាយ​រួម​របស់​រដ្ឋ​ ចំណូល​ពន្ធ​ និង​កំរិត​នៃ​កំចី​របស់​រដ្ឋ​ប្រចាំ​ឆ្នាំ​នីមួយៗ​។​ ជា​ធម្មតា​ ជន​ដែល​គ្មាន​ការងារ​ធ្វើ​ មិន​មាន​ប្រាក់​ចំណូល​ឡើយ ដែល​នាំឲ្យ​រដ្ឋ​ពុំ​បាន​ទទួល​ពន្ធ​ពី​ប្រាក់​ចំណូល​ទេ។ ហើយ​ជាងនេះ​ទៅ​ទៀត និកម្មជន​តែងតែ​ចំនាយ​តិច​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​បណ្ដាល​ឲ្យ​រដ្ឋ​មិន​អាច​ទទួល​បាន​ពន្ធដារ​ពី​ការ​ទិញ​ទំនិញ​ និង​សេវា​។​ កត្តា​ទាំង​នេះ​នឹង​តំរូវ​ឲ្យ​រដ្ឋ​បង្កើន​កំចី ដើម្បី​ទប់​ទៅ​នឹង​ការ​ចំនាយ​ផ្សេងៗ​របស់​រដ្ឋ​។

8 thoughts on “ឥទ្ធិពល​អវិជ្ជមាននៃ​និកម្មភាព​ទៅ​លើ​ការ​អភិវឌ្ឃន៍

  1. បើនិយាយពីបញ្ហាសេដ្ឋដែលធ្វើអោយសេដ្ឋកិច្ចជាតិមួយរីកចំរើនគឺត្រូវពាក់ពន័្ថនឹងបញ្ហាធំៗមាន អត្រាកាប្រាក់ ការផ្គត់ផ្គង់រូបិយវត្ថុ ពន្ធ​ នឹង​ ចំណាយរដ្ខាភិបាល ហើយយើងនឹងយកផ្នែកមួយយកមកវិភាគទៀត​

    ចូលចិត្ត

    • ជាការត្រឹមត្រូវហើយ ហើយ​ខ្ញុំ​គ្រាន់​តែ​និយាយ​មួយផ្នែកតូច ព្រោះការងារ​ និង ការធ្វើពាណិជ្ជកម្ម​ក៏ជា​សរសៃឈាម​មួយ​នៃ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដែរ។ សូមអរគុណចំពោះ​ការផ្ដល់គំនិត​ ចែលរំលែកចំនេះដឹងរបស់ សាសា ហើយ​សង្ឃឹម​ថា​អាច​នឹង​ទទួល​ចំនេះដឹង​បន្ថែម​ទៀត​ពី​ សាសា។🙂

      ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s