ម្នាក់មួយភព

ថ្ងៃមួយ​អ្នកស្រែម្នាក់​កំ​ពុង​ច្រូត​ស្រូវ​បាន​ងើប​មុខ​ឡើង​ ហើយ​មើល​ទៅ​រថយន្ដ​តូច​ស៊េរី​ថ្មី​ដ៏​សែន​ស្អាត​មួយ​គ្រឿង​ ដែល​កំ​ពុង​បើក​តាម​ដង​ផ្លូវ​។​ ពេល​នោះ​អ្នក​ស្រែ​រូប​នោះ​ក៏​មាន​ចិត្ត​ច្រ​នែន​នឹង​សេច​ក្ដី​សុខ​ សប្បាយ​ របស់​អ្នក​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ ដោយ​គាត់​បាន​នឹក​គិត​ថា​ ពួក​គេ​មិន​ចាំ​បាច់​មក​ធ្វើ​ការ​នៅ​កណ្ដាល​ថ្ងៃ​ដ៏​សែន​ក្ដៅ​ មិន​បាច់​ហាល​ភ្លៀង​ ហាល​ខ្យល់​ដូច​ជា​រូប​គាត់​ឡើយ​។ គាត់​តូច​ចិត្ត​នឹង​ជី​វិត​ ដែល​មាន​តែ​ក្លិន​ភក់​ ក្លិន​គោ​ ក្របី ខ្លាំង​ណាស់​។​
ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​​ បុរស​រាង​ធាត់​ដែល​ម្នាក់​កំ​ពុង​តែ​ជិះ​នៅ​បាំង​ខាង​ក្រោយ​នៃ​រថយន្ដ​នោះ​ ក៏​កំ​ពុង​តែ​គិត​ពី​ក្រុម​ហ៊ុន​របស់​គាត់​ ដែល​កំ​ពុង​តែ​នឹង​ក្ស័យ​ធន​ និង​ គិត​ពី​បណ្ដា​ភរិយា​ ដែល​គាត់​មិន​ដឹង​ថា​ នឹង​អាច​ចិញ្ចឹម​ពួក​គេ​យ៉ាង​ដូច​ម្ដេច​ត​ទៅ​ទៀត​។ គាត់​ពិ​បាក​ចិត្ត​ពី​អនាគត​ ព្រោះ​មិន​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ ដើម្បី​ “​ រក្សា​មុខ​មាត់​ក្នុង​សង្គម​ ” អោយ​ដូច​ពី​មុន​បាន ហើយ​ក៏​មាន​ចិត្ត​ច្រ​នែន​នឹង​អ្នក​ស្រែ​ម្នាក់​នោះ​ដែល​គេ​មិន​ចាំ​បាច់​ គិត​ពី​ខ្វល់​ខ្វាយ​ចិត្ត​អ្វី​សោះ​ឡើយ​ គេ​បាន​រស់​នៅ​ជា​មួយ​ធម្មជាតិ​ បាន​បញ្ចេញ​កំ​លាំង​ពល​កម្ម​ ពេល​ធ្វើ​ការ​ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ ហូប​ចុក​ រួច​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​ពេញ​មួយ​យប់​។
អ្នក​ស្រែ​និង​អ្នក​ជិះ​រថយន្ត​បាន​គិត​ម្នាក់​មួយ​ផ្លូវ​ ម្នាក់​មើល​ឃើញ​ការ​មាន​ទ្រព្យ​ថា​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​សេច​ក្ដី​សុខ​។ រី​ឯ​ម្នាក់​ទៀត​ មើល​ឃើញ​ភាព​សាមញ្ញ​ដែល​មិន​ចាំ​បាច់​ប្រ​នាំង​ប្រ​ជែង​គ្នា​ក្នុង​វិ​ស័យ​ ពាណិជ្ជ​កម្ម​ ​ថា​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​​សេច​ក្ដី​សុខ​​។​
អ្នក​ស្រែ​រូប​នោះ​ប្រ​ហែល​ជា​មិន​បាន​គិត​ថា​ គាត់​មាន​វាស​នា​ល្អ​ជាង​សេដ្ឋី​ម្នាក់​ដែល​ទើប​តែ​នឹង​ជិះ​រថ​យន្ដ​ទៅ​ អម្បាល​មិញ​នេះ​ទេ​មើល​ទៅ​? តាម​ការ​ពិត​សេច​ក្ដី​សុខ​​ វា​មិន​មែន​អា​ស្រ័យ​លើ​ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​​ឡើយ​។​
សេដ្ឋី​ទាំង​ឡាយ​ រមែង​ទទួល​នូវ​ការ​សរសើរ​ដែល​គ្មាន​ភាព​ស្មោះ​ត្រង់​ពិត​ប្រា​កដ​ ហើយ​ច្រើន​តែ​មាន​មិត្ត​ភាព​ក្លែង​ក្លាយ​ និង​មាន​ស្នេហា​ដែល​អាច​លក់​ដូរ​បាន​។​ ការ​ពិត​ពួក​គេ​ ប្រៀប​បី​ដូច​ជា​ នុយ​មួយ​ដុំ​ដ៏​ធំ​ដែល​ធ្លាក់​ចូល​ទៅ​ក្នុង​វ៉ូង​ត្រី​ឆ្លាម​កំនាច​ក្នុង​ សមុទ្រ​តែ​ប៉ុណ្ណោះ ប្រសិន​បើ​គេ​មិន​ឆ្លាត​វាង​វៃ​ទេ​នោះ​៕​
ហេតុនេះ ” យើង​គួរ​តែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​យើង​មាន​ ប្រ​សើរ​ជា​ជាង​ច្រ​នែន​និន្ទា​នឹង​អ្នក​ដ​ទៃ​ “

ដកស្រង់ចេញពី ”មូល​ដ្ឋាន​គ្រឹះ​នៃ​ទំ​នាក់​ទំ​នង​” របស់អ្នកនិពន្ធ ”ច័ន្ទ​ ឬទ្ធី”

8 thoughts on “ម្នាក់មួយភព

  1. ហេសហេសហេស… ម្យ៉ាង​ដែរ! ប្រហែល​ជា​ញ៉ុម​ច្រណែន​នឹង​អ្នក​ស្រែ​ដែរ​ហើយ មើលទៅ បាន​ជា​ញ៉ុម​អ្នក​ភ្នំ​ពេញ​សោះ តែ​ដាក់​ឈ្មោះ​ថា​ក្មេង​ស្រែ!

    ចូលចិត្ត

    • ហេ ហេ អ្នកភ្នំពេញ និង អ្នកស្រែ សុទ្ធតែខ្មែរដូចគ្នាទេ គ្មានអ្វីជាបញ្ហា។ ការសំខាន់ចេះជួយគ្នាទៅវិញទៅមក ដើម្បីឲ្យជីវិតរស់នៅសុខសាន្ដទាំងអស់គ្នា។

      ចូលចិត្ត

  2. ចឹង​យើង​គួរ​តែ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន ហើយ​រស់​ទាំង​មាន​កត្តញ្ញូ​ចំពោះ​ព្រះដែល​បាន​ផ្ដល់​អោយ​យើង​មាន​នូវ​របស់​ទាំង​នោះ!

    ចូលចិត្ត

  3. Champix works by blocking the effects of nicotine on the
    nicotine receptors in the brain. A drug used by organ transplant recipients, cyclosporin can cause
    massive gum swelling. The best coaching products for this subject mix in depth theoretical learning targets and sensible arms-on
    coaching, making certain that graduates will be technically qualified to deliver the operating environment with superior
    medical abilities.

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s